ជនបរទេស​ម្នាក់​រអិល​ជើង​ធ្លាក់​ពី​វេ​រ៉ង់​ជាន់​ទី​ពីរ​បោក​ក្បាល​ស្លាប់​

2800
ចែករម្លែក
  • 244
    Shares

ដោយ​: បូកគោ / កំពត​: ជនបរទេស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ បន្ទាប់ពី​រអិល​ជើង​ធ្លាក់​ពី​វេរ៉ង់ដា​ជាន់​ទី​ពីរ នៃ​ផ្ទះសំណាក់​មួយ ដោយ​បោក​ក្បាល​ហូរឈាម​ជោក​លើ​ឥដ្ឋ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៩ ខែធ្នូ ឆ្នា​២០១៨ ស្ថិតនៅ​បរិវេណ​ផ្ទះសំណាក់​ម៉ា​ជីក​ផន ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​។​

​របាយការណ៍​របស់​ន​គ​របាល​ក្រុង​កំពត​បានឱ្យដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ Hunter James Gappa ភេទ​ប្រុស អាយុ ២០​ឆ្នាំ សញ្ជាតិ​អាមេរិក កាន់​លិខិតឆ្លងដែន​លេខ​598482214 ជា​ភ្ញៀវ​មក​ស្នាក់នៅ​ផ្ទះសំណាក់​ខាងលើ​។ របាយការណ៍​ដដែល​បាន​រៀបរាប់ថា កាលពី​ម៉ោង​៦​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ពី​ឈ្មោះ William Edward Hudson ជា​ម្ចាស់ផ្ទះ​សំណាក់​ថា​មាន​ករណី​ភ្ញៀវ​ស្លាប់​ក្នុង​បរិវេណ​ផ្ទះសំណាក់​របស់ខ្លួន​។ ក្រោយ​ទទួលដំណឹង​នេះ នគរបាល​បច្ចេកទេស​សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ក៏​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​។

​តាមរយៈ​ការធ្វើ​កោសល​វិច័យ ដោយ​ពិនិត្យមើល​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព ឃើញថា នៅវេលា​ម៉ោង​៣ និង​២៦​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៩ ខែធ្នូ ជនរងគ្រោះ​បាន​រអិល​ជើង​ធ្លាក់​ពី​វេរ៉ង់ដា​ជាន់​ទី​ពីរ នៃ​ផ្ទះសំណាក់​ធ្លាក់​បោក​ក្បាល​ស្លាប់​តែម្តង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម