អ្នកធ្វើ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ថៃ​បែរជា​ជួញដូរ​ថ្នាំញៀន​ខ្លួនឯង​

1458
ចែករម្លែក
  • 1.2K
    Shares

ប៉ូលិសបានប្រកាសអំពីការរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនចំនួន១,៦លានគ្រាប់ និងថ្នាំមេតំហ្វេតាមីនក្រាម(ម៉ាទឹកកក)ចំនួន​១០គីឡូក្រាមពីស្រ្តីម្នាក់នៅខេត្តឈៀងម៉ៃក្រោយពីរថយន្តរបស់ស្រ្តីនេះត្រូវប៉ូលិសឃាត់ឆែកកាលពីថ្ងៃព្រហស្បតិ៍ទី៦ធ្នូនៅខេត្តព្រះ។

ប៉ូលិសក៏បានរឹបអូសទ្រព្យសម្បត្តិមានតំលៃ២៨លានបាតរបស់ស្រ្តីនៅឈៀងម៉ៃនេះ ដែលគេដឹងថាជាអ្នកធ្វើយុទ្ធនាការប្រឆាំងគ្រឿងញៀនបន្ទាប់ពីបានរកឃើញថ្នាំមេតំហ្វេតាមីនតំលៃប្រមាណ២០០លានបាតនៅក្នុងរថយន្តរបស់នាង។ទ្រព្យសម្បត្តិដែលរឹបអូសរួមមានផ្ទះ ផ្ទះខុនដូមួយ តារាងបាល់ទាត់២ និងដី២កន្លែងនៅក្នុងខេត្តជាប់ព្រំដែនភាគខាងជើងនេះ ដីមួយកន្លែងនៅក្នុងខេត្តកាន់ចាប៊ូរីនិងរថយន្ត៥, នេះបើតាមសារព័ត៌មានថៃបានចុះផ្សាយកាលពីថ្ងៃសៅរិ៍។

កាល់យ៉ាកន ស៊ីរិផាតតារ៉ាសំប៊ុន អាយុ៣៤ឆ្នាំ ត្រូវបានឃាត់ខ្លួនក្រោយការឆែករថយន្តឃើញមានថ្នាំញៀនកាលពីថ្ងៃព្រហស្បតិ៍។ការឆែកឆេររកឃើញថ្នាំ១,៦លានគ្រាប់ ម៉ាទឹកកក១០គីឡូក្រាមនិងកាំភ្លើងខ្លីមួយដើម។

ប៉ូលិសបាននិយាយថា ស្រ្តីនេះបានសារភាពថាបានលួចដឹកជញ្ជូនថ្នាំញៀនជាច្រើនលើកនិងថានាងធ្វើវាតែឯង។ថ្នាំដែលចាប់បាន នាងមានបំណងនាំយកទៅកាន់ក្រុងបាងកក។

ប៉ូលិសបានពន្យល់ថា ការស៊ើបអង្កេតបង្ហាញថា ជនសង្ស័យបានប្រើលុយថ្នាំញៀនយកទៅទិញដី ផ្ទះនិងតារាងបាល់ទាត់ ដូច្នេះក្រោយការចាប់ខ្លួនទ្រព្យសម្បត្តិបានពីថ្នាំញៀនទាំងនេះក៏ត្រូវរឹបអូស៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម