កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ

818
ចែករម្លែក

​ដោយ​:​ឆាយា​នាថ​/​ភ្នំពេញ​៖​ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌកងរាជអាវុធ ហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែធ្នូ នេះ បាន​បញ្ជូន​ជនសង្ស័យ​២​នាក់ ជា​ចោរលួច​ម៉ូតូ​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​។

​ករណី​លួច​ម៉ូតូ​នេះ កើតឡើង​កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០៖១៥​នាទី នៅ​ចំណុច ផ្លូវលំ ក្រុមទី​២ ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ខណៈពេលដែល​ជនសង្ស័យ​ទាំង​២​នាក់ កំពុងតែ​គាស់​ស្លាក​លេខ​ចេញពី​ម៉ូតូ​មួយគ្រឿង ម៉ាក ស៊ី​រ៉ុ​ស ពណ៌​ខ្មៅ ។

​ពេលនោះ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ល្បាត​ឃើញ មានការ​សង្ស័យ ក៏​ឃាត់ខ្លួន​ពួកគេ​ទាំង ២​នាក់ មក​សួរនាំ ក៏​ដឹងថា​ទាំង​២​នាក់​នេះ​ជា​ចោរលួច​ម៉ូតូ ប្រាកដ​មែន​។​

​ជនសង្ស័យ​ទាំង​២​នាក់​ឈ្មោះ ជឿន ណា​រិ​ទ្ធ ហៅ​ខុង អាយុ​១៨​ឆ្នាំ និង ឈ្មោះ វ៉ា សុខ​គា អាយុ​២៩​ឆ្នាំ​។

​ឈ្មោះ ជឿន ណា​រិ​ទ្ធ ហៅ​ខុង សារភាពថា កន្លងមក​រូបគេ​ធ្លាប់​ជាប់ពន្ធនាគារ​ព្រៃ​ស រយៈពេល​មួយឆ្នាំ ។ ពេលចេញ​មកវិញ​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ រូបគេ​បាន​បន្តធ្វើ​សកម្មភាព​លួច​ម៉ូតូ និង​ឆក់​កាបូប​ជា​ញឹកញាប់​ផងដែរ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម