បុរស​ជនជាតិ​ចិន​២​នាក់​បើករថយន្ត​បុក​របាំ​ថ្ម ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​មួយ​កង់​

1049
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ​៖ បុរស​ជនជាតិ​ចិន​ចំនួន​២​នាក់​ស្រវឹងស្រា​ជោគ ជាំ​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​របាំង​ថ្ម ក្បាល​នាគ ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលអោយ​រង​ការខូចខាត​យ៉ាងដំណំ​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង​១២​និង​១០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ស្តុ​ប​ក្តាន់​២ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី កែង​និង​ផ្លូវ​R៦ ស្ថិតក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​លុ​ច្ស​ស៊ី​ស ពណ៌ ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2L.5899 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​និង​បុរស​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន។ ខ​ណៈមកដល់​ចំណុចកើ​តហេតុ​ក៏​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្តាលឲ្យ​រង​ការខូចខាត​បាក់​អស់​ចំនួន​១​កង់។ ចំណែក​រថយន្ត រង​ការខូចខាត​ផ្នែក​ខាងមុខ​ខាងឆ្វេង​ដាច់​ក្រឡេក​ង់ ទៅមុខ​លែងរួច សំណាង​ល្អ​មិន​បង្ក​ឲ្យ​អ្នកណាម្នាក់​រងរបួស​ឡើយ​។ ចំណែក​តៃកុង​ឡាន​ជា​ជនជាតិ​ចិន​ទាំង​២​នាក់​បាន​ចាក​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ ​និង​ទំនាក់ទំនង​ទៅ​ជំនាញ​មក​​វាស់វែង​យក​រថយន្ត​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕B/​

ទីតាំងផ្សាយពាណិជ្ជកម្ម