ហ្វ្រេ​ន​ឃី ដឺ ចុង គ្រោង​បដិសេធ​ចំណាប់អារម្មណ៍​របស់​ក្លិប​នៅ​ព្រី​មី​ញ៉េ​លី​ក និង​ចូលរួម​ជាមួយ​ក្លិប PSG នៅ​រដូវ​កាល​ក្រោយ​

921
ចែករម្លែក

​ខ្សែបម្រើ​វ័យក្មេង ហ្វ្រេ​ន​ឃី ដឺ ចុង (Frenkie De Jong) គ្រោង​នឹង​បដិសេធ​កិច្ចព្រមព្រៀង ផ្ទេរ​មក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក និង​ចង់​ចូលរួម Paris Saint Germain(PSG) ក្នុងតម្លៃ​ផ្ទេរ ៦៧​លាន​ផោន​នៅ​រដូវក្តៅ​នេះ​។

​ក្រុម PSG ស្ថិតក្នុង​ចំណោម​ក្លិប​មួយចំនួន​រួមទាំង បា​សេ​ឡូ​ណា ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​រៀល​ម៉ា​ឌ្រី​ត និង ជូ​វេន​ទុ​ស​(Juventus) ដែល​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ​សញ្ជាតិ ហូ​ឡង់​រូបនេះ​។

​ដឺ ចុង គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែលមាន​ទេពកោសល្យ​នៅក្នុង​ពិភពលោក ហើយ​នៅពេលនេះ ក្លិប​យក្ស​បារាំង​មួយ​នេះ​បាន​ឈាន​មួយ​ជំហាន​ខិត​ទៅរក​លទ្ធភាព​នាំ យក​កីឡាករ​រូបនេះ​មកកាន់​ក្រុប​ខណ្ឌ Ligue 1​។​

​លោក ម៉ាក អូ​វើ​ម៉ាស (Marc Overmars) ជា​នាយក​ក្លឹប Ajax បាន​សារភាពថា បានរៀបចំ​ចរចា​ជាមួយ​ក្លិប​យក្ស​បារាំង​មួយ​ហើយ​ពួកគេ​កំពុង​មានបំណង​ចំណាយ​ប្រាក់​ច្រើន ទៅតាម​ការចង់បាន​។

​ដឺ ចុង រកបាន​២​គ្រាប់​ក្នុងការ​បង្ហាញមុខ​២២​លើក​ក្នុង​ការប្រកួត​គ្រប់​ក្របខណ្ឌ​នៅ​រដូវ​កាល​នេះ ហើយ​បាន​លេង​ទាំង​១០​ប្រកួត​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ករ​បស់​ក្រុម Ajax ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​ខ្សែបម្រើ​វ័យក្មេង ហ្វ្រេ​ន​ឃី ដឺ ចុង (Frenkie De Jong)

ទីតាំងផ្សាយពាណិជ្ជកម្ម