លោក ចូ​សេ ម៉ូ​រី​ញ៉ូ :​មិនទាន់​ទុកចិត្ត​លើ ហ្វ្រេ​ដ ដែលមាន​តម្លៃ​ផ្ទេរ​៥២​លាន​ផោន​កាល ពី​រដូវក្តៅ​នោះទេ​

898
ចែករម្លែក

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) សារភាពថា លោក​មិន​អាចដាក់​ឲ្យ​កីឡាករ ហ្វ្រេ​ដ (Fred) ដែល​ផ្ទេរ​ក្នុងតម្លៃ​៥២​លាន​ផោន​កាលពី​រដូវក្តៅ​ចូលក្នុង​ក្រុម​ជម្រើស​បានទេ​នៅ ពេលនេះ លុះត្រាតែ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ពង្រឹង​ខ្សែការពារ​របស់ខ្លួន​សិន​។

​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​បានចាប់ផ្តើម​ត្រឹម​បី​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​១៤​ប្រកួត​ចុងក្រោយ​របស់​ក្រុម​យូ​ណាយ​ធី​ត ហើយ​មិនត្រូវ​បានដាក់​ឲ្យ​លេង​ទេ អំឡុងពេល​ប្រកួត​ជាមួយ ក្រុម​អា​សេណ​ល​( Arsenal) ពាក់កណ្តាល​សប្តាហ៍​។

​ហ្វ្រេ​ដ បាន​ស្តីបន្ទោស​កង្វះ​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​ដែល​បណ្តាល ឲ្យ​ខ្លួន​បាត់បង់​ឱកាស​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ប៉ុន្តែ​លោក ម៉ូ​រី​ញ៉ូ ជឿថា លោក​មិនអាច​ប្រថុយប្រថាន​ទេ លុះត្រា​តែមាន​កីឡាករ​ការពារ​ល្អ​នៅក្បែរ ហ្វ្រេ​ដ​។

​សួរនាំ​អំពី​ការរីកចម្រើន​របស់​អតីត​ខ្សែបម្រើ​ក្លិប Shakhtar Donetsk រូបនេះ គ្រូបង្វឹក​យូ​ណាយ​ធី​ត​បាន​និយាយថា “​សន្សឹមៗ​។
​មាន​កីឡាករ​ច្រើន​ទៀត​ដែល​ត្រូវការ​ពេលវេលា​សម្រប​ខ្លួន ហើយ​មាន​មួយចំនួន​លេង បាន​តិចជាង ហ្វ្រេ​ដ ទៅទៀត​។

​លោក​បន្តថា “​នៅពេលណា​ក្រុម​មាន​ប្រព័ន្ធ​ការពារ​រឹងមាំ នោះ​មិនចាំបាច់​ឲ្យ​ខ្សែបម្រើ​ត្រូវ បារម្ភ​ពី​ការរក្សា​តុល្យភាព​ក្នុង​ក្រុម ជាង​ចូលរួម​បង្កើត​ឱកាស​និង​បង្កើន​ការប្រយុទ្ធ​នោះទេ​។ ខ្ញុំ​ជឿថា នៅពេលណា​យើង​មាន​ប្រព័ន្ធ​ការពារ​រឹងមាំ​នោះ ហ្វ្រេ​ដ នឹង​ផ្លាស់ប្តូរ​ទាំងស្រុង​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​កីឡាករ ហ្វ្រេ​ដ (Fred)

ទីតាំងផ្សាយពាណិជ្ជកម្ម