ទប់ទឹក​ភ្នែក​ស្ទើរ​មិន​ជាប់​ពេល​អានសំបុត្រ​ដែល​ក្មេងប្រុស​ត្រូវ​ភ្លើង​ឆេះ​មុខ​ខ្ទេច​សរសេរ​ទៅ​សាន​តា​ខ្លស​

1730
ចែករម្លែក

ក្មេងប្រុស​ដ៏​អភ័ព្វ​វ័យ​៥ ឆ្នាំ​ម្នាក់ ដែល​ត្រូវ​ភ្លើង​ឆេះ​មុខ​ខ្ទេច​គួរឱ្យ​ស្លុត​ក្នុង​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះ បាន​សរសេរ សុំ​មុខ​ថ្មី​ពីសា​នតា​ខ្លស (Santa Claus) ឬ​លោក​ឪ​ណូអែល ក្នុងឱកាស​បុណ្យ ណូអែល​ឆ្នាំនេះ​។​
​ ​
​កុមារា បាក​ទី​យេ​ស៊ីន​ដ្រូ​វ (BakhtiyerSindrov) បាន​រង​ការ​រលាក​ធ្ងន់ធ្ងរ​នៅពេល​ផ្ទះ របស់​គ្រួសារ​ក្មេង នេះ​នៅ​ភូមិ​មួយ​ក្នុង​តំបន់​អាល់​ម៉ា​ទី (Almaty) ប្រទេស​អ៊ូ​បេ​គី​ស្ថាន​បាន ឆេះ​តាំងពីក្មេង​នេះ​នៅ​ជា​ទារក​។​
​ ​
​សម្រាប់​បុណ្យ​ណូអែល​ឆ្នាំនេះ ក្មេង​នេះ​បាន​សរសេរ​សំបុត្រ​មួយច្បាប់​ទៅ​លោក​ឪ​ណូអែល សុំ​មុខ​ថ្មី ដើម្បីឱ្យ ខ្លួន​ដូច​កុមារ​ដទៃទៀត និង​អាច​ទៅ សាលារៀន​បាន​ដូច​គេឯង​។​
​ ​
​ដោយ​ខ្លួន​មិនទាន់​ចេះ​សរសេរ អក្សរ ក្មេង​នេះ​បាន​អាន​ឱ្យ​ឪពុក​របស់ ខ្លួន​ជា​អ្នកសរសេរ​ជួស ។ លិខិត​ដ៏​រន្ធត់ ចិត្ត​ស្ទើរ​ទប់ទឹក​ភ្នែក​មិន​ជាប់​នោះ​មាន ខ្លឹមសារ​ថា​”​សួស្តី លោក​ឪ​ណូអែល​! ខ្ញុំ​ត្រូវ​ភ្លើង​ឆេះ​តាំងពី​តូច​។​ខ្ញុំ​បាន​បាត់បង់ មុខ​ក្នុង​អគ្គិភ័យ ហើយ​ចាប់តាំងពី​ពេល​នោះមក​ខ្ញុំ ត្រូវ​លាក់ខ្លួន​ពី​មនុស្សម្នា ព្រោះ​គេ​ខ្លាច​ខ្ញុំ​។ ខ្ញុំ​ក៏​ខ្លាច​ខ្លួនឯង​ដែរ នៅពេល​ឆ្លុះកញ្ចក់​។ ខ្ញុំ​គ្មាន​ច្រមុះ គ្មាន ត្រចៀក គ្មាន​សក់ ។ ម៉ាក់​ខ្ញុំ​និយាយថា ខ្ញុំ​ទៅ​រៀន​មិនកើត​ទេ​។​ខ្ញុំ​ឧស្សាហ៍​ឈឺ ចុកចាប់ ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​យំ​ទេ គឺ​ម៉ាក់​ខ្ញុំ ជា​អ្នក​យំ​។ លោក​ឪ​ណូអែល សូម ប្រទាន​មុខ​ថ្មី​ដល់​ខ្ញុំ​ផង ហើយ​ខ្ញុំ​នឹងមិន យំ​មួយជីវិត​។ ខ្ញុំ​គ្រាន់តែ​ចង់​ដូច​កូនក្មេង ដទៃ​” ៕

ទីតាំងផ្សាយពាណិជ្ជកម្ម