វិធី​៥​ជួយ​បន្ថយ​ហានិភ័យ​ស្ត្រូ​ក​ដ៏​ប្រសិទ្ធភាព​

1282
ចែករម្លែក

វិធី​ប្រសិទ្ធភាព​បំផុត ដើម្បី បន្ថយ​ហានិភ័យ​ស្ត្រូ​ក គឺ​រក្សា​របៀបរបបរ​ស់​នៅត្រឹម​ត្រូវ​សម្រាប់ បេះដូង នោះ គឺ​ហាត់ប្រាណ​, ចៀសវាង​បារី​, រក្សា​ទម្ងន់​ឱ្យ​សមល្មម​, គ្រប់គ្រង បរិមាណ​អំបិល​ទទួលទាន ។ ទន្ទឹម​នោះ អាហារ និង​ទម្លាប់​មួយចំនួន​ខាងក្រោម នេះ ក៏​អាចជួយ​បន្ថយ​ហានិភ័យ​ស្ត្រូ​ក បានដែរ ។​
​ ​
•​សូ​ណា​
​ការស្រាវជ្រាវ​មួយ​ទើបត្រូវ បានប្រកាស​លើ​ទស្សនា​វ​ដ្តី​ប្រាសាទ​មួយ បង្ហាញថា អ្នក​បាន​សូ​ណា​ជាប្រចាំ (​បួន ទៅ​ប្រាំ​ពីរដង​ក្នុង​មួយ​សប្តាហ៍​) មាន​តិច ជាង​៦០​ភាគរយ នៃ​ហានិភ័យ​ស្ត្រូ​ក ។​
​ ​
•​សូកូឡា​
​បរិមាណ​សូកូឡា​កម្រិត​ល្មម អាចជួយ​បន្ថយ​ហានិភ័យ​ស្ត្រូ​ក ទាំង បុរស និង​ស្ត្រី ។ ពួក​អ្នកជំនាញការ ចាត់ទុកថា flavonoid ក្នុង​សូកូឡា ធ្វើ សកម្មភាព​ដូចជា សារជាតិ​ប្រឆាំង អុកស៊ីតកម្ម​ដ៏​ខ្លាំង និង​ជា​ភ្ញាក់​ងារ ប្រឆាំង​រលាក​នាំមក​នូវ​គុណប្រយោជន៍ សម្រាប់​ទាំង​បេះដូង និង​ខួរក្បាល ។​
​ ​
•​អំបោះ​ទាក់​ឆ្មេ​ញ​
​អនាម័យ​មាត់​ឆ្មេ​ញ​ល្អ អាច ជួយ​រក្សា​ឆ្មេ​ញ និង​អញ្ចាញ​រឹងមាំ ក៏ដូចជា​អាច​បន្ថយ​ហានិភ័យ កើត​ជំងឺ​បេះដូង និង​ស្ត្រូ​ក ។​
​ ​
•“​សិច​”
​ការរួម​ភេទ​រប​ស់បុ​រស​ម​ជ្ឈឹ​ម វ័យ ក៏​ជួយ​ដោះស្រាយ​បញ្ហា​ហានិភ័យ​ស្ត្រូ​ក​ដែរ ។ មូលហេតុ អាច​ថា ការរួម ភេទ​ជួយ​រារាំង​ការប្រមូលផ្តុំ​របស់ homocystein គីមី​នៅក្នុង​ខ្លួន​បុរស ។ Homocysteine នៅ​កម្រិត​ខ្ពស់​អាចធ្វើឱ្យ កើន​ហានិភ័យ​កកឈាម និង​ឈឺ បេះដូង ។​
​ ​
•​កាហ្វេ​
​ក្នុងពេល​មនុស្ស​ជាច្រើន​ជឿ ថា កាហ្វេ​អ៊ី​ន​អាចជា​សារជាតិ​រំញោច មួយ​សម្រាប់​បញ្ហា​បេះដូង នោះ​ការ ស្រាវជ្រាវ​ថ្មីៗ​នេះ បាន​រកឃើញថា កាហ្វេ​សុវត្ថិភាព និង​ថែមទាំង​អាចជួយ ដល់​អ្នកមាន​ចង្វាក់បេះដូង​ខុស​ប្រក្រតី ។​
​ ​
​ការស្រាវជ្រាវ​មួយ​បាន​រក ឃើញថា កាហ្វេ​អាចជួយ​បន្ថយ​រហូត ដល់​ទៅ​៧​ភាគរយ​នូវ ហានិភ័យ​កើត ជំងឺខ្សោយបេះដូង និង​បន្ថយ​៨​ភាគរយ នូវ​ហានិភ័យ​ស្ត្រូ​ក ប្រៀប​នឹង​អ្នក​មិន ទទួលទាន ៕ ប្រែ​សម្រួល​៖ រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម