១.៧០០​នាក់​ត្រូវ​ចាប់ខ្លួន​ក្នុងការ​ការតវ៉ា​ប្រឆាំង​ហិង្សា​ចុងក្រោយ​នៅ​បារាំង​

1780
ចែករម្លែក

មនុស្សជាង១.៧០០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងបារាំងក្នុងអំឡុងការតវ៉ាប្រឆាំងរបស់ចលនាអាវកាក់ពណ៌លឿងចុងក្រោយ ខណៈបាតុករបានប៉ះទង្គិចជាមួយប៉ូលិសជាហេតុនាំអោយការការខូចខាតនៅក្រុងប៉ារីសបន្ថែមលើការខូចខាតកាលពីមួយសប្តាហ៍មុន នេះបើតាមពួកមន្រ្តីបាននិយាយកាលពីថ្ងៃអាទិត្យទី៩ធ្នូ។

ការប៉ះទង្គិចបានផ្ទុះឡើងនៅក្នុងរដ្ឋធានីបារាំងនិងទីក្រុងដទៃទៀត រួមមាន ម៉ាសី,ប័រដូ,លីយ៉ុងនិងទូលូស ក្នុងអំឡុងការតវ៉ាចុងសប្តាហ៍ទី៤នៅទូទាំងប្រទេសប្រឆាំងនឹងការចំណាយខ្ពស់លើថ្លៃរស់នៅ និងប្រធានាធិបតីបារាំង អេមម៉ានុយអែល ម៉ាក្រុង។

លោកប្រធានាធិបតីដែលរងសម្ពាធកាន់តែខ្លាំងឡើង បន្ទាប់ពីឈ្មោះរបស់លោកត្រូវបានស្រែកបន្ទរពេញមហាវិថី សំហ្ស៊ីលីហ្សេ អោយលោកចុះចេញពីតំណែងនោះ ត្រូវរំពឹងថានឹងថ្លែងសុន្ទរកថាតាមទូរទស្សន៍ស្តីពីវិធានការដោះស្រាយវិបត្តិនេះ។

សរុបមនុស្ស១.២២០នាក់ក្នុងចំណោម១.៧២៣នាក់ដែលត្រូវបានចាប់ខ្លួន ត្រូវបានបញ្ជាអោយឃុំខ្លួន។នៅក្រុងប៉ារីស មនុស្ស១.០៨២នាក់ត្រូវបានចាប់ខ្លួនដោយកើតលើសការបង្រ្កាបកាលពីជុំទីមួយនៅចុងសប្តាហ៍មុន ដែលពេលនោះមនុស្ស៤១២នាក់ត្រូវបានឃាត់ខ្លួន។

ក្រសួងមហាផ្ទៃបារាំងបាននិយាយថា មនុស្ស១៣៦.០០០នាក់បានចូលរួមក្នុងការតវ៉ាប្រឆាំថនៅទូទាំងប្រទសបារាំងកាលពីថ្ងៃសៅរិ៍និងក្រុងប៉ារីសរងកុបកម្មបំផ្លិចបំផ្លាញជាថ្មី។កុបករបានដុតរថយន្ត ដុតរបាំងផ្លូវនិងវាយបំបែកកញ្ចក់ទ្វារកញ្ចក់បង្អួចហាងទំនិញហើយលួចទំនិញ ខណៈរថពាសដែកបើកពេញផ្លូវ។

នាយករដ្ឋមន្រ្តីបារាំង បានអបអរប៉ូលិសចំពោះប្រតិបត្តិការសន្តិសុខរបស់ពួកគេ ដែលបានកេណ្ឌកម្លាះ៨ពាន់នាក់ដាក់ក្នុងទីក្រុងប៉ារីស រួមជាមួយការដាក់រថពាសដែកជាលើកដំបូងផង៕ដោយ:វាសនា

 

បង្រ្កាបនិងចាប់ខ្លួនពួកកុបករនៅក្រុងប៉ារីសកាលពីថ្ងៃសៅរិ៍

អាជ្ញាធរក្រុងប៉ារីសបាននិយាយថា ពួកអាវកាក់ពណ៌លឿងកាលពីថ្ងៃ៨ធ្នូបានបង្កការខូចខាតជាងការតវ៉ាកាលពីថ្ងៃ១ធ្នូ

 

ទីតាំងផ្សាយពាណិជ្ជកម្ម