២​នាក់​ស្លាប់​នៅពេល​ភ្លៀង​ខ្លាំង​វាយប្រហារ​វៀតណាម​កណ្តា​ល​

681
ចែករម្លែក
  • 23
    Shares

ទឹកជំនន់ភ្លាមៗនិងការបាក់ដីបង្កឡើងដោយការធ្លាក់ភ្លៀងខ្លាំងនៅបណ្តាខេត្តនៅវៀតណាមកណ្តាលបានបណ្តាលអោយស្លាប់មនុស្ស២នាក់និងរបួសម្នាក់។

សាកសពស្រ្តី២នាក់ត្រូវបានរកឃើញនៅក្នុងខេត្តក្វាងទ្រីកាលពីព្រឹកថ្ងៃអាទិត្យទី៩ធ្នូ ក្រោយពីពួកគេត្រូវបានទឹកជំនន់បក់នាំយកទៅក្រោយការធ្លាក់ភ្លៀងជាប់កាលពីចុងសប្តាហ៍។

ប្រជាជនជិះទូកជិះម៉ូរូនិងរុតចាប់ត្រីដែលរួចពីស្រះចិញ្ចឹមដោយសារទឹកជន់លិចនៅក្នុងក្រុងដាណាងភាគកណ្តាលកាលពីថ្ងៃអាទិត្យ

ភ្លៀងក៏បានទម្លាក់ទឹកយ៉ាងច្រើនលើទីក្រុងដាណាងនិងនៅខេត្តហាទិញ,ថាញ់ហ័រ,ក្វាងទ្រី,ក្វាងណាមនិងធួ ធៀនវ៉េ ចាប់តាំងពីថ្ងៃសៅរិ៍ ដោយបង្កការជន់លិចជាខ្លាំង។

មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុជាតិបាននិយាយថា តំបន់កណ្តាលចាប់ពីខេត្តក្វាងប៊ីញ ដល់ ប៊ីញឌីញ នឹងរងការធ្លាក់ភ្លៀងខ្លាំងនៅថ្ងៃចន្ទទី១០ធ្នូ ខណៈខេត្តធួធៀនវ៉េ ដែលមានទីក្រុងទេសចរណ៍វ៉េ និងខេត្តក្វាងង៉ាយក៏រងការធ្លាក់ភ្លៀងខ្លាំងដែរនៅថ្ងៃចន្ទ។

នៅវៀតណាមក្នុងរយៈពេល១០ខែដើមឆ្នាំនេះ គ្រោះធម្មជាតិបានបណ្តាលអោយមនុស្ស១៨៥នាក់ស្លាប់និងបាត់ខ្លួន និង១៣៤នាក់រងរបួស ហើយការខូចខាតសេដ្ឋកិច្ចមានប្រហែល៣៨១លានដុល្លារ៕ដោយ៖វាសនា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ