រកឃើញ​សង្ឃ​ក្លែងក្លាយ៥​នាក់​និង​សម្ភារៈ​សេព​ថ្នាំញៀន មួយចំនួន​នៅ​ស្រុក​ពក​រៃ​នប់​

860
ចែករម្លែក

ដោយ:វណ្ណៈ/​ព្រះ​សីហ​នុ ៖ អធិការនគរបាល​ស្រុក​ព្រៃនប់​បាន​កសាង​សំណុំរឿង​បញ្ជូន​ជ​នស​ង្ស​យ័ សេព​គ្រឿងញៀន និង​ក្លែងខ្លួន​ជាស​ង្ឃ ចំនួន​៥​នាក់ ទៅ ស្នា​ង​ការ​ខេត្ត​បន្តរ​និតិ​វិធី នៅ​រសៀល​ថ្ងៃទី​៩ ​ខែធ្នូ ​ឆ្នាំ​២០១៨ បន្ទាប់ពី​បាន​ឃាត់ខ្លួន ជ​នស​ង្ស​យ័​ទាំង​នោះបាន​កាលពី​ល្ងាច​ថ្ងៃទី​៨​ ខែធ្នូ ​ឆ្នាំ​២០១៨ កន្លងមក​។​

​លោក​វរសេនីយ៍ឯក ហួរ យ៉ៃ​អធិការនគរបាល​ស្រុក​ព្រៃនប់​អោយដឹងថា មនុស្ស​ក្លែង​ធ្វើ​ជាស​ង្ឈ​ចំនួន​៥​នាក់​រួមទាំង​វត្ថុតាង ពាក់ព័ន្ធ​នឹង​ការសេព​គ្រឿងញៀន​មួយចំនួន​ត្រូវបាន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​នាំយកមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក កាលពី​ល្ងាច​ថ្ងៃទី​៨​ធ្នូ​ឆ្នាំ​២០១៨ ក្រោយ​ក្រុម​ជ​នស​ង្ស​យ័​ក្លែង​ជា​សង្ឃ​ទាំង​៥​នាក់ នាំគ្នា​ស្នាក់នៅ​ផ្ទះសំណាក់ ហ្វី​លី​តា ស្ថិតក្នុង​ភូមិ​អូរ​តាប៉ាង អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

​លោក អធិការនគរបាល​ស្រុក​ព្រៃនប់​បានឲ្យដឹង​បន្ថែមថា ក្រោយពី​បានទទួល​ពត៌មាន​ពី​ម្ចាស់​ផ្ទះសំណាក់​ខាងលើ កម្លាំង​នគរបាល​ស្រុក​បាន​ចុះទៅ​ដល់ទី​តាំង​ផ្ទាល់ ដោយ​ត្រួតពិនិត្យ​ជាក់ស្តែង​ដល់​ក្នុង​បន្ទប់​ផ្ទះសំណាក់​ដែល​ជនសង្ស័យ​ទាំង​៥​នាក់ កំពុងស្នាក់នៅ ឃើញ​ជន​ស្ស​យ័​គ្រង​ជាស​ង្ឈ រួមទាំង​មាន​វត្ថុ​តាំង​ពាក់ព័ន្ធ​កា​សេព​សារធាតុ​ញៀន​មួយចំនួន​ផង​នោះ នគរបាល ក៍បាន​នាំមក​កាន់​អធិការ​ដ្នា​ន​នគរបាល​ស្រុក​ដើម្បី​សួរនាំ ។

​តាមរយៈ​នៃ​កា​ស្រាវជ្រាវ​អង្កេត និង​មានការ​និមន្ត​ចូលរួម​ពិនិត្យ ពី​ព្រះ​តេជគុណ ឈឹម យុត្ត​ព្រះ​អនុគណ​ស្រុក​ព្រៃនប់​ផង បានបញ្ជាក់​សាវតា​ថា ជ​នស​ង្ស​យ័​ទាំង​៥ នាក់​គឺជា​ជន​ក្លែងបន្លំ​ធ្វើ​ជាស​ង្ឈ ដើរ​បិណ្ឌ​បាត្រ​ឬ​រៃអង្គាសប្រាក់​ពី​ពុទ្ធ​បរិ​ស​ទ័ ក្នុង​គោលបំណង​ទិញ​គ្រឿងញៀន ប្រើប្រាស់​ផ្ទាល់ខ្លួន និង​បក្ខពួក​។

​លោក​អធិការនគរបាល​ស្រុក​បញ្ជាក់ថា មនុស្ស​ក្លែង​ជាស​ង្ឈ​ទាំង​៥​នាក់​នេះ មកពី​ស្រុក​ដង​ទុង​ខេត្តកំពត ក្នុងនោះ​សម្ភារៈ​ដកហូត​បានរួម​មាន ស្បង់​ចីវរ​ចំនួន​០៥ សម្រាប់​
​និង​បាត្រ​ចំនួន​០៣ ។

​ជ​នស​ង្ស​យ័​ទាំង​៥​នាក់​ក្រោយមក​ត្រូវបាន​ដោះ​ស្បង់​ចីវរ​ចេញពី​សំណាក់​ព្រះ​អនុគុណ​ស្រុក រួច​បាន​ប្រគល់អោយ​នគរបាល​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​លោក​វរសេនីយ៍ឯក​ហួរ យ៉ៃ​បាន​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​តាម​ផ្ទះសំណាក់​នានា ក្នុង​ករណី​ស​ង្ស​យ័​មុខសញ្ញា​មិនល្អ​ណាមួយ សូម​ចូលរួម​ធ្វើ​សេចក្តី​រាយ​ការ ជាសម្ងាត់ ដើម្បី​រក្សា​ការពារ សុ​វត្តិភាព​ភូមិ​ឃុំ ល្អ និង​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​ទៀតផង​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម