ទម្លាប់​អាក្រក់ៗ ដែល​ស្ត្រី​ត្រូវតែ​ឈប់​ធ្វើ​ទៀត​ក្នុងពេល​មក​រដូវ​

2063
ចែករម្លែក

ការ​មក​រដូវ​ពិតជា​ពេលវេលា មួយ​ដែល​ស្ត្រី​គ្រប់រូប​ពិបាកចិត្ត​បំផុត​ជា រៀងរាល់ខែ ។ ពួកគេ​ត្រូវ​រង ការឈឺ ចាប់ និង​ពិបាកចិត្ត​ពី​៤​ទី​៦​ថ្ងៃ ហើយ ក៏​ត្រូវតែ​យកចិត្តទុកដាក់ និង​ថែរក្សា​រាងកាយ​ឱ្យបាន​ល្អ ផងដែរ​ក្នុងពេល នេះ​។ ក្រៅពី​ថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន ឱ្យបាន​ល្អ​អ្នក​ក៏​ត្រូវតែ​ចៀសវាង​ទម្លាប់ អាក្រក់ៗ​ខាងក្រោម​នេះដែ​រៈ​

​មិនត្រូវ​ប្រើស​ម្លី​អនាម័យ​តែមួយ ពេញ​មួយថ្ងៃ​ឡើយ ព្រោះ​វា​អាចធ្វើឱ្យ មាន​ក្លិនស្អុយ និង​មានការ បង្ក​រោគ​នៅ ទ្វារមាស​បាន ។ យក​ល្អ​គួរតែ​ផ្លាស់ប្តូរ សម្លី​អនាម័យ​ជា​រៀងរាល់​៣​ទៅ​៥​ម៉ោង ម្តង ដោយ​មិន​ខ្វល់​ថា មាន​លំហូរ​ឈាម រដូវ​ច្រើន ឬ​តិច​ឡើយ ។​

​បើសិនជា​អ្នកមាន​ការឈឺចាប់ ហើយ​ចូរ​កុំ​បន្ថែម​វា​ទៀត​។ មិន​ត្រូវយក ពេលនេះ​ទៅ​កោរ​រោម ឬ​ជម្រុះ​រោម​ក្នុង ពេល​មក​រដូវ​ឡើយ ។​

​ការរួម​ភេទ​ដោយ​មិនបាន​គ្រោង ទុក​មុន​ក្នុងពេល​មក​រដូវ​នឹង​ធ្វើឱ្យ ប្រឈម​នឹង​ការបង្ក​រោគ​កាន់តែខ្លាំង ដូច្នេះ​គួរតែ​ចៀសវាង​សិន​ទៅ ។​
​ ​
​ការហាត់​ប្រាណ​ខ្លាំងក្លា​ក្នុង ពេល​មក​រដូវ គឺជា​អ្វីដែល​និយាយថា ទេ​មិនត្រូវ​តម​អាហារ នៅពេល​មក​រដូវ ឡើយ ព្រោះ​អ្នក​កំពុងតែ​បាត់បង់​ឈាម និង​អស់កម្លាំង​ស្រាប់ ដូច្នេះ​អ្នក​ត្រូវ តែ​បន្ថែម​អាហារ​ឱ្យ​ច្រើន​វិញ ។​
​ ​
​ចូរ​ចៀសវាង​ការ​ញ៉ាំ​អាហារ នៅ​ពាក់​កណ្តាលយប់ ព្រោះ​រាងកាយ ពិបាក​នឹង​រំលាយ​អាហារ នៅពេលនេះ ណាស់​មែនហើយ​ការឈឺចាប់​ក្នុងពេល មក​រដូវ​ប្រហែលជា​ធ្វើឱ្យ​ពិបាក​គេង ប៉ុន្តែ​អ្នក​គួរតែ​ធ្វើ​រឿង​ដែល​អាច​បន្ធូរ អារម្មណ៍​បាន ដើម្បី​គេង​លក់​ដូចជា អាន​សៀវភៅ ឬ​តាំងសមាធិ ។​

​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ មាន សារធាតុ Arachidonic Acid ដែល​អាចធ្វើឱ្យ​ការឈឺចាប់​ក្នុងពេល មក​រដូវ​កាន់ តែ​ខ្លាំង ដូច្នេះ​យក​ល្អ​គួរតែ​ចៀសវាង ទៅ​។​
​ ​
​នៅពេល​មក​រដូវ​មិនត្រូវ​មើល រឿង​ស្នេហា​កំសត់ៗ ឬ​រឿង​ដែលនាំឱ្យ ពិបាកចិត្ត​ឡើយ ព្រោះ​វា​នឹងធ្វើ​ឱ្យ អាកា​រៈ​អ្ន ក​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ៕ ដោយៈ www.health.com.kh