​ចៅសង្កាត់​ចោមចៅ​ទី​៣​សន្យា​ខ្យល់​ចំពោះ​ការសម្អាត​បរិស្ថាន​ក្នុង​មូលដ្ឋាន​

936
ចែករម្លែក
  • 69
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​លោក​វ៉ា​សាវឿន​ចៅសង្កាត់​ចោមចៅ​ទី​៣​បាន​សន្យាថា​និង​សម្អាត​ឱ្យអស់​ពី​បញ្ហា​សំរាម​ក្នុង​មូលដ្ឋាន​របស់លោក​។​តែ​ផ្ទុយទៅវិញ​ការសន្យា​របស់លោក​គឺអាច​និយាយបានថា​សន្យា​ខ្យល់​ធ្វើ​មិនបាន​ទុកឱ្យ​សំរាម​ស្អុយរលួយ​គរ​ដូច​ភ្នំ​ក៏​លោក​មិន​រវល់​។

​បញ្ហា​សំរាម​នៅក្នុង​មូលដ្ឋាន​ចោមចៅ​ទី​៣​កន្លងមក​មាន​ព័ត៌មាន​បាន​ចុះផ្សាយ​តែ​ធ្វើឱ្យ​លោក វ៉ា សាវឿន​ចៅសង្កាត់​ខឹងសម្បា​យ៉ាងខ្លាំង​ហើយ​លោក​បាន​សន្យាថា​និង​ចុះ​ប្រមូល​ឱ្យអស់​ដើម្បី​បរិស្ថាន​ស្អាត​។​

តែ​អ្វីដែល​កត់សំគាល់​នោះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រមូល​សំរាម​ហើយ​និង​ដាក់​បំរាម​ទៅ​ប្រជាពលរដ្ឋ​ផងដែរ​។​តែ​ដោយឡែក​ទីតាំង​ផ្សេង​ដែល​សា​ព័ត៌មាន​មិនទាន់​ចុះផ្សាយ​លោក​ក៏​មិន​ចុះ​សម្អាត​ដោយ​ទុកឱ្យ​ស្អុយរលួយ​រឺ​ចាំ​ពេល​គេ​ផ្សាយ​រិះគន់​ទើប​លោក​ចុះ​ធ្វើ​រឺក៏​យ៉ាងណា​?

​ជាក់ស្តែង​ទីតាំងនៅ​ផ្លូវ​បេតុង ជាប់​របង​រោងចក្រ​ជា ជា ហឺ​ហ្គា​មែន ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ យើង​សង្កេតឃើញថា​សំរាម​គរ​ដូច​កូនភ្នំ​មួយ​ទៅហើយ​និង​ជិត​បិតផ្លូវ​មួយទៀត​ផង​។​តែ​លោក​វ៉ា សាវឿន ធ្វើ​មិនដឹង​រឺ​លោក​មិនដឹង​?​ចាំមើល​តើ​លោក​និង​មាន​វិធានការ​យ៉ាងណា​ចំពោះ​បរិស្ថាន​ស្អាត​ក្នុង​មូលដ្ឋាន​របស់គាត់​?​

ទីតាំងផ្សាយពាណិជ្ជកម្ម