ខួប​លើក​ទី​៧០ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ឆ្នាំ​នេះ ក្រោម​ប្រធានបទ​ «រួមគ្នា​រក្សា​សន្តិភាព ដើម្បី​លើក​កម្ពស់​សិទ្ធិមនុស្ស​»

1060
ចែករម្លែក

ដោយ:សាវរក្ស/ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​អបអរ​សារ​ទរ​ខួប​ទី​៧០ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ក្រោម​ប្រធានបទ រួមគ្នា​រក្សា​សន្តិភាព ដើម្បី​លើក​កំពស់​សិទ្ធិមនុស្ស នៅ សាល​មហា​ស្រ​បកោះ​ពេជ្រ​នៃ​មជ្ឈមណ្ឌល​សន្តិ​បាត​និង​ពិ​ព័​ណ៍​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​សំណាក់​សមាជិក សមាជិកា​ព្រឹទ្ធសភា​-​រដ្ឋសភា មន្ត្រីរាជការកងកម្លាំង ប្រដាប់អាវុធ តំណាង​សហគមន៍ តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ ប្រជាពលរដ្ឋ សិស្ស និស្សិត​ប្រមាណ​ជាង​៣៥០០​នាក់ ។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា ពិធី​អបអរ​សារ​ទរ​ខួប​ទី​៧០ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​​១០​ធ្នូ ក្រោម​ប្រធានបទ រួមគ្នា​រក្សា​សន្តិភាព ដើម្បី​លើក​កំពស់​សិទ្ធិមនុស្ស គឺ​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដ៏​ធំ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ គឺ​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ​និង​អបអរ​សារ​ទរ​ខួប​លើក​ទី​២០​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ។​

​ក្នុងឱកាស​នោះដែរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​ថ្លែង​មានប្រសាសន៍ថា ថ្ងៃនេះ ជា​ទិវា​ដ៏​នក្ខត្ត​ឫក​វិសេសវិសាល និង​ឧ​ត្តុ​ង​ឧ​ត្ត​ម​បំផុត ដែល​ព្រឹទ្ធសភា រដ្ឋសភា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​សាលា​រាជធានី​ភ្នំពេញ បាន​សហការគ្នា​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី​៧០ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ​។ ជាមួយគ្នានេះដែរ ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ បានផ្តល់​នូវ​ឱកាស​មួយឆ្នាំ​ម្តង ដើម្បី​រំឭក​ការចងចាំ និង​ការយល់​ដឹង​ពី​សិទ្ធិមនុស្ស ដែលមាន​ជាប់​ជាមួយ​យើង​ម្នាក់ៗ តាំងពី​កំណើត​មិនអាច​កាត់ផ្តាច់​បានឡើយ​។ ហើយ​សិទ្ធិ​ទាំងអស់​ជា​កម្មសិទ្ធិ​របស់​យើង និង​ក៏​ជា​កម្មសិទ្ធិ​របស់​អ្នក​នៅ​ជុំវិញខ្លួន​យើងទាំងអស់គ្នា​ផងដែរ ដោយ​សិទ្ធិ​ទាំងអស់នេះ ត្រូវតែ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ ស្មើភាព និង​យោគយល់​គ្នា​ទៅវិញទៅមក​ក្នុង​ព្រំដែន​ច្បាប់ និង​សិទ្ធិ​អ្នកដទៃ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បន្ត​មានប្រសាសន៍ថា ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា បានបង្ហាញ​ឲ្យ​ឃើញ​ហើយ​ថា សិទ្ធិមនុស្ស​មិនត្រូវ​បាន​គោរព​នោះទេ ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កើតមាន​សង្គ្រាម ភាពចលាចល និង​អសន្តិសុខ​សង្គម​។ ជាក់ស្តែង ប្រជាជន​កម្ពុជា​ធា្ល​ប់​ទទួលរង​នូវ​ការរំលោភ​សិទ្ធិមនុស្ស​គ្រប់បែបយ៉ាងចាប់តាំង​ពី​ការកើតមាន​សង្គ្រាម​នា​ដើម​ទសវត្ស​ឆ្នាំ​១៩៧០​មក​ម្លេះ ជាពិសេស ក្នុង​របប​កម្ពុជា​ប្រជាធិប្បតេយ្យ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ក្នុង​របប​ប៉ុលពត​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃនេះ បាន​បំផ្លិចបំផ្លាញ​ប្រទេសជាតិ​ខ្ទេចខ្ទី​លើ​គ្រប់​វិស័យ មាន​ជាអាទិ៍ ប្រព័ន្ធ​អប់រំ ប្រព័ន្ធ​សុខាភិបាល ប្រព័ន្ធតុលាការ ច្បាប់ និង​សិទ្ធិមនុស្ស សាសនា ប្រពៃណី និង​វប្ប​ធ៌​ម​។​ល​។ ប្រជាជន​មិនដែល​ហ៊ាន​បញ្ចេញមតិ ទាមទារ​យុ​ត្តិ​ធ៌​ម ប្រើប្រាស់​សិទ្ធិ និង​សេរីភាព ឬ​ប្រជាធិបតេយ្យ​ចំពោះ មុខ​រដ្ឋអំណាច​អាវខ្មៅ​នោះឡើយ ពីព្រោះ​សិទ្ធិ​ទាំងឡាយ​ត្រូវបាន​អង្គការ​ខ្មែ​ក្រហម​ដកហូត​ទាំងអស់ សូម្បីតែ​សិទ្ធិ​រស់រានមានជីវិត​ដែលជា​សិទ្ធិ​ដំបូង​របស់​មនុស្ស​ក៏ត្រូវ​បាន​គេ​ដកហូត​ដែរ​។ ទន្ទឹមនឹង​នោះដែរ ប្រជាពលរដ្ឋ​បានទទួល​រង​នូវ​ការធ្វើ​ទារុណកម្ម ការ​បង្អត់អាហារ ការកាប់សម្លាប់ និង​អំពើ​ឃោរឃៅ​អមនុស្ស​ធ៌​ម​គ្រប់​រូបភាព ដែល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ជាង​៣​លាន​នាក់​។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​មានប្រសាសន៍​បន្ត វាយតម្លៃ និង​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​រាជ​រដ្ឋា ភិ​បាល​ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា​តាម​នយោបាយ​ឈ្នះ​-​ឈ្នះ​នា​ឆ្នាំ​១៩៩៨ និង​ទប់ស្កាត់​ទាន់ពេលវេលា​នូវ​ចលនា​បដិវត្ត​ន៏​ព៌​ណ​ដែល​បាន​ប៉ុនប៉ង​បង្កើត​សង្គ្រាម​នៅ​កម្ពុជា និង​បាន​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជូន​ជាតិ​មាតុភូមិ​ដូច​សព្វថ្ងៃនេះ​។

ជាមួយគ្នានេះដែរ ក៏​សូម​វាយតម្លៃ និង​កោតសរសើរ​ផងដែរ​ដល់​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន និង​កំពុង​បន្ត​អនុវត្តតាម​ស្មារតី​រដ្ឋធម្មនុញ្ញ គោរព​គោលការណ៍​ប្រជាធិប្បតេយ្យ​សេរី​ពហុបក្ស នីតិរដ្ឋ​លើកស្ទួយ ការពារ​និង​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​បន្ត​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​នូវ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ សេចក្តីប្រកាស​ជាស​កល ស្តីពី​សិទ្ធិមនុស្ស កតិកាសញ្ញា និង​អនុសញ្ញា​អន្តរជាតិ​សិទ្ធិមនុស្ស និង​ឧបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ និង​តំបន់​ផ្សេងៗ​ទៀត​ដែល​កម្ពុជា​ជា​ភាគី​។ ហើយ​សព្វថ្ងៃ ប្រជាជន​កម្ពុជា​ម្នាក់ៗ កំពុង​ទទួលបាន​នូវ​ការការពារ​សិទ្ធិ ការគោរព​សិទ្ធិ និង​ការប្រើប្រាស់​សិទ្ធិ​យ៉ាង​ទូលំទូលាយ ជាអាទិ៍ សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ប្រក​បរបរ​ចិញ្ចឹមជីវិត សិទ្ធិ​ការងារ សិទ្ធិ​សហជីព សិទ្ធិ​បង្កើត​អង្គការ​មិនមែន​រដ្ឋាភិបាល សិទ្ធិ​ទទួលបាន​ការអប់រំ សិទ្ធិ​ទទួលបាន​ការថែទាំ​សុខភាព សិទ្ធិ​ទទួលបាន​សុខមាលភាព​សង្គម សិទ្ធិ​នយោបាយ សេរីភាព​បញ្ចេញមតិ សេរីភាព​សារ ព័ត៌មាន សេរីភាព​ខាង​ជំនឿ សេរីភាព​សាសនា និង​វប្បធម៌ ព្រមទាំង​ទទួលបាន​ពីរ​ដ្ឋ​ប្រកបដោយ​សមធម៌​នូវ​ផលប្រយោជន៍ខាង​សេដ្ឋកិច្ច សង្គមកិច្ច សេវាសាធារណៈ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ផងដែរ​។​

សម្តេច​ប្រធានព្រឹទ្ធសភា ក៏​បន្ត​មានប្រសាសន៍ថា លិ​ទ្ធិ​ប្រជាធិបតេយ្យ នីតិរដ្ឋ ការអភិវឌ្ឍ និង ការគោរព​សិទ្ធិមនុស្ស​ទាំងនេះ បានមក​ដោយសារ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព មាន​ស្ថេរភាព​នយោបាយ គឺជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លា​ដែល​បានមកពី​ការតស៊ូ និង​ពលិកម្ម​ដ៏​ធំធេង​របស់​រដ្ឋ និង​ប្រជាជន​។ ជាមួយគ្នានេះដែរ សូម​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល សហជីព នីតិបុគ្គល និង​ជនរួមជាតិ​ទាំងអស់ សូម​បន្ត​សាមគ្គី​គ្នា រួបរួមគ្នា​ការពារ សន្តិភាព ដើម្បី​ការពារ និង​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស ពង្រឹង​ការអនុវត្ត​ច្បាប់​ដើម្បី​លិ​ទ្ធិ​ប្រជាធិប្បតេយ្យ នីតិរដ្ឋ និង​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចំរើន​រុងរឿង​ថែមទៀត​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម