សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារសិក្សា​ថ្មី​១​ខ្នង​មាន​០៣​បន្ទប់ នៅ​ស្រុក​ប​វេ​ល​

804
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​សាលាស្រុក​ប​វេ​ល​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៨ លោក ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា​ថ្មី​០១​ខ្នង មាន​០៣​បន្ទប់ និង​បង្គន់​អនាម័យ​០១​ខ្នង មាន​០២​បន្ទប់ ដែលជា​អំណោយ​របស់លោក តូ​ហ្សា​វ៉ា ម៉ាស្សា​អុ TOZAWA MASAO តាមរយៈ​អង្គការ​ស្គូ​ល​អេ​ដ ជប៉ុន (School Aid Japan) នៅ​ភូមិ​ដំណាក់​ដង្កោ ឃុំ​ក្តុល​តា​ហែ​ន​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

​សូមជម្រាបថា អគារសិក្សា​ថ្មី​នេះ ចាប់ផ្តើម​សាងសង់​នៅក្នុង​ខែឧសភា ឆ្នាំ​២០១៨ និង​បញ្ចប់​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែលមាន​លោកគ្រូ អ្នកគ្រូ​០៣​រូប សិស្សានុសិស្ស​ចំនួន​១០១​នាក់ ដោយ​ចំណាយ​ថវិកា​អស់​ចំនួន ៤៣,៦៨០​ដុល្លារ​អាមេរិក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម