អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ការកែប្រែ​របាយ​ការណ៍​គម្រោង​មូលនិធិ​1MDB

781
ចែករម្លែក

លោក ណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវបានចាប់ខ្លួនដោយក្រុមអ្នកស៊ើបអង្កេតអំពីពុករលួយជុំវិញការកែប្រែរបាយការណ៍សវនកម្មចុងក្រោយនៃគម្រោងមូលនិធិ1MDB ។

លោក ណាជីប រ៉ាហ្សាក់ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃចន្ទទី១០ខែធ្នូនៅទីស្នាក់ការប្រឆាំងអំពើពុករលួយម៉ាឡេស៊ីបន្ទាប់ពីលោកបានមកដល់សម្រាប់ការសួរនាំអំពីបញ្ហានេះ។

ការិយាល័យប្រឆាំងអំពើពុករនេះ បាននិយាយថា លោក អាចនឹងត្រូវបានដោះលែង បើសិន លោកអាចដាក់លុយធានានៅក្រៅឃុំ​។

ប្រភពព័ត៌មានម៉ាឡេស៊ីបាននិយាយថា ការិយាល័យរបស់លោក ណាជីប រ៉ាហ្សាក់ បាន​បញ្ជាឱ្យកែប្រែរបាយការណ៍សវនកម្មនៃគម្រោងមូលនិធិ1MDB ។

កាលពីថ្ងៃទី២៥ខែវិច្ឆិកា លោកស្រី តាន់​ស៊្រី ម៉ាឌីណា ម៉ាហាម៉េតប្រធានសវនកម្មនេះបាននិយាយថាផ្នែកខ្លះនៃរបាយការណ៍សវនកម្ម1MDBនេះត្រូវបានលុបចោល។ផ្នែកទាំងនេះ បាននិយាយអំពីវត្តមានរបស់ពាណិជ្ជករ លោក ឡូវ ទែក ចូ ឬ ហៅ ចូ ឡូ (Jho Lo) ដែលបានរត់គេចខ្លួនចំពេលមានការចោទប្រកាន់ថាលោកជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងរឿងអាស្រូវពុករលួយ1MDB។

ក្រៅពីលោក ណាជីប រ៉ាហ្សាក់ ការិយាល័យប្រឆាំងអំពើពុករលួយនេះ បានចោទសួរមនុស្សសំខាន់ៗច្រើននាក់អំពីការក្លែងបន្លំរបាយការណ៍នេះ៕ដោយ៖សុខា/sn

លោក ណាជីប រ៉ាហ្សាក់ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃចន្ទទី១០ខែធ្នូ

ទីតាំងផ្សាយពាណិជ្ជកម្ម