កូន​អាយុ​៨​ខែ​នៅ​ជាមួយ​ម្តាយ លូន​ក្រោម​របង​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ស្វែងរក​សិទ្ធ​ជ្រកកោន​

993
ចែករម្លែក

បុរសជនជាតិហុងឌូរ៉ាសម្នាក់ ត្រូវបានថតជាប់ខណៈដែលគាត់បានហុចកូនប្រុសអាយុ៨ខែរបស់គាត់តាមរន្ធប្រហោងមួយនៅក្រោមរបងព្រំដែនអាមេរិក ទៅមិត្តស្រីរបស់គាត់ដើម្បីស្វែងរកសិទ្ធិជ្រកកោន។

បុរសជនជាតិហុងឌូរ៉ាស ឈ្មោះ Joel Mendez អាយុ​២២ឆ្នាំនេះ ត្រូវបានថតជាប់កំពុងបីឱបកូនរបស់គាត់នៅជិតទីក្រុងTijuanaម៉ិកស៊ិកកាលពីថ្ងៃសុក្រខណៈដែលមិត្តស្រីរបស់គាត់ ឈ្នោះ Yesenia Martinez អាយុ២៤ឆ្នាំ បានបីឱបវាក្នុងពេលលូនតាមរន្ធប្រហោងមួយនៅរបងព្រំដែននោះ។

នៅពេលដែល នាង Yesenia Martinez បានឆ្លងទៅទឹកដីម្ខាងទៀតដោយសុវត្ថិភាពនោះ លោក Joel Mendez បានហុចកូនអាយុ៨ខែនេះ តាមក្រោមរបងពំ្រដែននោះទៅឱ្យម្តាយរបស់វា។

ស្ត្រីនេះ ត្រូវបានថតជាប់ខណៈដែលលូនក្រោមរបងព្រំដែនដោយកាន់ដបទឹកដោះគោរបស់កូនប្រុសរបស់គាត់ នៅមុនពេលរត់ភៀសខ្លួន។

លោក Joel Mendez បានស្ថិតនៅទីក្រុងTijuana ដើម្បីធ្វើការ ដោយសារ គាត់ភ័យខ្លាចថា​គាត់អាចនឹងត្រូវបាននិរទេស បើសិនគាត់ឆ្លងព្រំដែនចូលប្រទេសអាមេរិក។

មិត្តស្រីរបស់គាត់ បានប្រគល់ខ្លួនឱ្យប៉ូលិសអន្តោប្រវេសន៍និងគយអាមេរិក ខណៈដែលនាងបានឱបកូនរបស់ពួកគេ។

ពួកគេស្ថិតនៅក្នុងចំណោមជនន្តោប្រវេសន៍មកពីអាមេរិកកណ្តាលកាលពីពេលថ្មីៗដែលបានធ្លាក់ទឹកចិត្តអស់ក្តីសង្ឃឹមដោយការរង់ចាំយូរក្នុងការស្នើសុំសិទ្ធិជ្រកកោនតាមរយៈកន្លែងត្រួតពិនិត្យព្រំដែននានានៃចក្រចូលទៅកាន់សហរដ្ឋអាមេរិក។

មនុស្សជាច្រើនដូចជា នាងYesenia Martinez និងកូនប្រុសរបស់នាងបានឆ្លង កាត់ជញ្ជាំងព្រំដែនដោយខុសច្បាប់ហើយប្រគល់ខ្លួនទៅឱ្យភ្នាក់ងារល្បាតព្រំដែន។

ជនអន្តោប្រវេសន៍អាមេរិកកណ្តាលរាប់ពាន់នាក់បានចំណាយពេលជាច្រើនសប្តាហ៍ធ្វើដំណើរទៅតំបន់ភាគខាងជើងកាត់តាមប្រទេសម៉ិកស៊ិកដោយដើរនិងសុំគេជិះឡាន នៅពេលមនុស្សជាច្រើនបានបោះបង់ចោលក្តីសង្ឃឹមនិងវិលត្រឡប់ទៅក្រោយវិញ នៅពេលពួកគេជួបការរារាំងខ្លាំងនៅតាមព្រំដែនសហរដ្ឋអាមេរិក។

កាលពីខែមុន ក្នុងចំណោមជនអន្តោប្រវេសន៍​៦.០០០នាក់បានមកដល់ទីក្រុងTijuana នេះ មនុស្ស១.០០០ នាក់ បានរត់ឡើងរបងព្រំដែនដើម្បីចូញក្នុងទឹកដីអាមេរិកហើយមនុស្សភាគច្រើននៃពួកគេនេះ ត្រូវបានចាប់ឃុំខ្លួន៕ដោយ៖សុខា/sn

ទីតាំងផ្សាយពាណិជ្ជកម្ម