ប្រជាពលរដ្ឋ​២​ឃុំ​ថា ក្រោយ​សម្អាត​ស្ទឺ​ង​ស្វាយចេក​មាន​ទឹកថ្លា​ល្អ សម្រាប់​ប្រើប្រាស់​

778
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ពលរដ្ឋ​ធ្លាប់​ត្អូញត្អែរ​ពី​ការប្រើប្រាស់​ទឹកស្ទឹង​ស្វាយចេក​ដែល​ខ្វះ​នា​ម័​យ ល្អក់​ព្រោះ​តែមាន​ពើក កំ​ប្លោង ចក និង​កញ្ឆែត ដុះ​ពេញ​ស្ទឹង​នោះ ឥឡូវនេះ បាននាំគ្នា​សប្បាយ រីក​កាយ និង​ថ្លែង​អំណ​គុណ​ព្រោះ​តែមាន​មន្ត្រីរាជការ កងកម្លាំង​យោធា​និង​កង​នគរបាល ព្រមទាំង​អ្នក​អ្នកពាក់ព័ន្ធ​ធ្វើ​ឲ្យ​ខូចខាត​។ ប៉ុន្តែ​ថ្មីៗ​នេះ កម្លាំង​នគរបាល យោធា អា​វុ​អ​ហត្ថ​បាន​ចុះ​សំអាត​បរិស្ថាន​អនាម័យ ស្តា​រចក កំ​បោ្លក និង​កញ្ឆែត ចេញពី​ក្នុង​ស្ទឹង​ស្វាយចេក​ស្ថិតក្នុង​ឃុំ​ស្វាយចេក​និង​ឃុំ​រលួស​។​

​សូម​រំលឹកថា កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ប្រមាណ​២០០​នាក់ កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៨ បាន​ដឹកនាំ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចុះ​សំអាត​បារ​ពើក ត្រឹប ក​ប្លោក កញ្ឆែត កំពីងពួយ ហើយ​ទឹក​ក៏​ល្អក់​កខ្វក់ ជាដើម​។ បរិស្ថាន​អនាម័យ ស្តា ចក កំ​បោ្លក និង​កញ្ឆែត ចេញពី​ក្នុង​ស្ទឹង​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បី ឱ្យ​ទឹកស្ទឹង​មានគុណ ភាព អនាម័យ ល្អ ទុក សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ស្ទឹង​ស្វាយចេក​មាន​សារៈប្រយោជន៍​សម្រាប់ ប្រជាពលរដ្ឋ​ចំនួន​២​ឃុំ​គឺ​ឃុំ​រលួស និង ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក​ដែលមាន រាប់ពាន់​គ្រួសារ ប្រើប្រាស់​ទឹកស្ទឹង​ប្រចាំថ្ងៃ​។ ហើយ​កាល​ពៅ​កន្លងមក​ថ្មីៗ នេះ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ក្រសួង​ធនធានទឹក​បានអោយ​ក្រុមការងារ​ពិនិត្យ​និង​ដោះស្រាយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ក៏បាន​លើកឡើងថា នេះ​ជា​លើក​ទី​២ ហើយ​ដែល​កម្លាំង​នគរបាល​ខេត្ត យោធា កងរាជអាវុធហត្ថ មន្ត្រីរាជការ យុវជន សិស្សានុសិស្ស នៅ​ខេត្តបន្ទាយមានជ័យ បានមក​ចុះមក​ស្តា សំអាត អនាម័យ និង​បរិស្ថាន​ក្នុង​ស្ទឹង​ស្វាយចេក​នេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម