ញាក់សាច់​! ការ​កូនស្រី​មហាសេដ្ឋី​ឥណ្ឌា​ចំណាយ​អស់ ១០០ លាន​ដុល្លារ​

2034
ចែករម្លែក
  • 94
    Shares

​ប្រទេស​ឥណ្ឌា​កំពុង​ត្រៀមខ្លួន​សម្រាប់​អ្វីដែល​អាចជា​អាពាហ៍ពិពាហ៍​ដ៏​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​។​

​នៅ​ថ្ងៃទី ១២ ធ្នូ បុរស​មាន​ជាងគេ​បំផុត​នៅ​អាស៊ី​គឺ​មហាសេដ្ឋី​ប្រេង​និង​ទូរគមនាគមន៍​លោក មូ​កេស អាំ​បា​នី (Mukesh Ambani) គ្រោង​នឹង​លើក​កូនស្រី​របស់គាត់​ឈ្មោះ អ៊ី​សា (Isha) ឱ្យទៅ​លោក អាណាន់ ជា​កូនប្រុស​របស់​មហាសេដ្ឋី​ឧស្សាហកម្ម​លុយ​ពាន់​លាន​លោក​អា​ចាយ ពី​រ៉ា​ម៉ា​ល់ (Ajay Piramal)​។​

​យោងតាម​មនុស្ស​ដែល​ដឹង​ពី​ផែនការ​រៀបការ​នេះ​បានឱ្យដឹងថា ពិធីមង្គលការ​ដ៏​ហ៊ឹកហ៊ាក់​ពេញ​១​សប្តាហ៍​នេះ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​ចំណាយ​អស់​ប្រហែល ១០០ លាន​ដុល្លារ​អាមេរិក​។​

​ដើម្បី​ប្រៀបធៀប ពិធី​រៀប​អភិសេក​របស់​ព្រះអង្គម្ចាស់​ឆាល​និង​មហេសី​ដាយ​អាណា​កាលពី ៣៧ ឆ្នាំមុន​ត្រូវបាន​គេ​រាយការណ៍​ថា​ចំណាយ​ប្រហែល ១១០ លាន​ដុល្លារ​គិត​តាម​លុយ​ដុល្លារ​សព្វថ្ងៃនេះ​។​

​យោងតាម​មនុស្ស​ដែល​ជិតស្និទ្ធ​នឹង​ពិធីមង្គលការ​នេះ​បានឱ្យដឹងថា អ្នកចូលរួម​នៅក្នុង​ពិធីមង្គលការ​នៅ​ទីក្រុង​អ៊ូ​ដាយ​ពួ​គឺមាន​ចាប់ពី​តារា​អន្តរជាតិ​ដូចជា នាង​បេ​យ៉ុ​ន​សេ​រហូតដល់​អ្នកនយោបាយ​ដូចជា​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន និង​មហាសេដ្ឋី​ពាណិជ្ជកម្ម​រួមទាំង​លោក​ហង់​រី ក្រា​វី​ស ផងដែរ​។​

​ពួកគេ​បាន​និយាយថា បញ្ជី​ភ្ញៀវ​គឺ​វែង​ខ្លាំងពេក​រហូតដល់​ថ្នាក់​គ្រួសារ​លោក​អាំ​បា​នី និង​គ្រួសារ​លោក​ពី​រ៉ា​ម៉ា​ល់​ប៉ាវ​ផ្តាច់​សណ្ឋាគារ​ផ្កាយ​ប្រាំ​ចំនួន​៥​កន្លែង​នៅ​ជិតៗ​គ្នា​នោះ ហើយ​សង្គ្រាម​ដណ្តើម​បន្ទប់​បានកើត​ឡើង​នៅ​ទីក្រុង​បុ​ម​បៃ​។​

​យោងតាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា ជើងហោះហើរ​ជាង ១០០ នឹង​ហោះ​ទៅវិញទៅមក​នៅ​អាកាសយានដ្ឋាន Maharana Pratap របស់​ក្រុង​អ៊ូ​ដាយ​ពួ​៕ ដោយ៖ កញ្ញាដាលីស

មង្គលការ​របស់​អ៊ី​សា​និង​អាណាន់​ចាយ​អស់ ១០០ លាន​ដុល្លារ

ទីតាំងផ្សាយពាណិជ្ជកម្ម