ស្ត្រី​ម្នាក់​ទទួលបាន​មាស​១​ដុំ​បន្ទាប់ពី​ឈ្នះ​ការប្រកួត​ស៊ី​ម្ទេស​ក្នុង​ទឹក​ក្តៅ​

1587
ចែករម្លែក

​អ្នកស្រុក​នៅក្នុង​ទីក្រុង​មួយ​នៅ​ចិន​ភាគ​អាគ្នេយ៍​រកឃើញ​វិធី​មួយ​ដើម្បីឱ្យ​ខ្លួន​ពួកគេ​កក់ក្តៅ​ក្នុង​អាកាសធាតុ​ត្រជាក់​ដល់​ឆ្អឹង​កាលពី​ចុង​សប្តាហ៍​។

​ខណៈ​សីតុណ្ហភាព​ក្នុង​ទីក្រុង​ស៊ី​ឈុន ខេត្ត​ជាំ​ង​ស៊ី ធ្លាក់​ដល់ ២ អង្សា កាលពី​ថ្ងៃអាទិត្យ​ទី​៩​ធ្នូ អ្នកស្រុក​និង​អ្នកទេសចរ​បាន​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ស៊ី​ម្ទេស​ហឹរ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ កន្លែង​ដែល​អ្នកចូលរួម​ដ៏​ក្លាហាន​ត្រូវ​ស៊ី​ម្ទេស​ឱ្យបាន​ច្រើនជាងគេ​តាម​ដែល​អាចធ្វើ​ទៅបាន​ក្នុង​រយៈពេល​ដែល​បានកំណត់​។

​អ្នកក្រុង​ស៊ី​ឈុន នាង​យី ហួន បានឈ្នះ​មាស​មួយ​ដុំ និង​គ្រង​មកុដ “​រា​ជនី​ម្ទេស​” បន្ទាប់ពី​ស៊ី​ម្ទេស​ហឹរ ២០ គ្រាប់​ក្នុង​រយៈពេល​តែ​១​នាទី​។

​វីដេអូ​និង​រូបភាព​នៃ​ទិដ្ឋភាព​ប្រកួត​ស៊ី​ម្ទេស​នេះ​បានបង្ហាញ​បុរស​និង​ស្ត្រី​បែកញើស​ជោគ​ជាច្រើន​នាក់​កំពុងត្រាំ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​ពោរពេញ​ដោយ​ម្ទេស​ហឹរ​។

​អ្នកប្រកួតប្រជែង​ដ៏​រំភើប​ទាំងនោះ​បាននាំគ្នា​កាន់​ចាន​ជាមួយ​ម្ទេស​ដ៏​សែន​ហឹរ​ពេញ​ចាន និង​ប្រណាំង​គ្នា​ស៊ី​ម្ទេស​ឱ្យអស់ ខណៈ​អ្នកខ្លះ​ទ្រាំ​ហឹរ​មិនបាន​ក៏​បោះបង់ចោល​ការប្រកួត​ពា​ក់​កណ្តាល​ទី​។

​យោងតាម​កាសែត China News អ្នក​ប្រកួត​ក្លាហាន​ទាំងនោះ​គឺ​មកពី​បណ្តា​ខេត្ត​ចូលចិត្ត​ម្ទេស​ដូចជា ហ៊ូ​ណាន និង​ស៊ី​ឈាន់​៕ ដោយ៖ កញ្ញាដាលីស

នាង​យី ហួន បានឈ្នះ​មាស​មួយ​ដុំ និង​គ្រង​មកុដ “​រា​ជនី​ម្ទេស​” បន្ទាប់ពី​ស៊ី​ម្ទេស​ហឹរ ២០ គ្រាប់​ក្នុង​រយៈពេល​តែ​១​នាទី

អ្នកប្រកួតប្រជែង​ដ៏​រំភើប​ទាំងនោះ​បាននាំគ្នា​កាន់​ចាន​ជាមួយ​ម្ទេស​ដ៏​សែន​ហឹរ​ពេញ​ចាន និង​ប្រណាំង​គ្នា​ស៊ី​ម្ទេស​ឱ្យអស់ ខណៈ​អ្នកខ្លះ​ទ្រាំ​ហឹរ​មិនបាន​ក៏​បោះបង់ចោល​ការប្រកួត​ពា​ក់​កណ្តាល​ទី

ទីតាំងផ្សាយពាណិជ្ជកម្ម