អេ​ហ្ស៊ី​ប ផ្ទុះ​កំហឹង​ក្រោយ​អ្នក​ថតរូប​ជនជាតិ​ដា​ណឺ​ម៉ាក​បង្ហោះ​រូប​ខ្លួន​រួមរ័ក​លើ​ប្រាសាទ បុរាណ​ពីរ៉ាមីត​

1519
ចែករម្លែក

អ្នក​ថតរូប​ជនជាតិ​ដា​ណឺ​ម៉ាក ម្នាក់​បានធ្វើឱ្យ​មហាជន​ក្នុងប្រទេស​អេ​ហ្ស៊ី​ប​ផ្ទុះ​កំហឹង​យ៉ាង ខ្លាំង​បន្ទាប់ពី​បង្ហោះ​រូប​ខ្លួនឯង​រួមរ័ក​ជាមួយ​នារី​ម្នាក់​ពីលើ​ប្រាសាទបុរាណ​ពីរ៉ាមីត (Great Pyramid)​។​
​ ​
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Ahram Online បាន​ចុះផ្សាយ​ថា ជាង​ថតរូប​ឈ្មោះ អ៊ែន​ឌ្រា​ស វីដ (Andreas Hvid) បាន​បង្ហោះ​រូបថត​អាសអាភាស​ដ៏​ចម្រូងចម្រាស​នេះ​លើ​គេហទំព័រ របស់ខ្លួន ព្រមទាំង​យូ​ធ្យូ​ប ផងដែរ​។
​ ​
​ពេលនេះ​អាជ្ញាធរ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប កំពុងធ្វើការ​ស៊ើបអង្កេត​បន្ទាប់ពី​រដ្ឋមន្ត្រី​ទទួលបន្ទុក អភិរក្ស​វត្ថុ​បុរាណ ខា​ឡេ​ដ អេ​ល អាណា​នី (Khaled el Anany) បានស្នើ​សុំឱ្យ​អគ្គ​រដ្ឋ អាជ្ញា​ចាត់ការ​ករណីនេះ​។​
​ ​
​រដ្ឋមន្ត្រី​ដដែល​និយាយថា ទង្វើ​របស់​អ្នក​ថតរូប អ៊ែន​ឌ្រា​ស វីដ ជាការ​បំពាន​សីលធម៌ សាធារណៈ​ធ្ងន់ធ្ងរ​ដែល​មិនអាច​អត់ឱន​ឱ្យបាន​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម