លោក ម៉ូ​រី​ស៊ី​យ៉ូ សារី ចង់​ឲ្យ​ម្ចាស់​ក្លិប រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច បង្ហាញ​ការអត់ធ្មត់​

929
ចែករម្លែក

​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) បានធ្វើការ​អង្វរក​ជា​លើកដំបូង​ឲ្យ​មានការ​អត់ធ្មត់ កាលពី​ថ្ងៃ​សុក្រ ខណៈ​គ្រូបង្វឹក​រូបនេះ​បាន​និយាយថា លោក​ត្រូវការ​ពេលវេលា ដើម្បី​ជំរុញ ក្រុម​នេះ​ឲ្យ​ឈានដល់​កម្រិត​ដូច​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ដែរ​។

​លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច (Roman Abramovich) ជា​ម្ចាស់​ក្លិប​ឆេ​ល​ស៊ី​ចូលចិត្ត បណ្តេញ​គ្រូបង្វឹក ដែល​មិនអាច​ស្វែងរក​ជោគជ័យ​ភ្លាមៗ​សម្រាប់​ក្លិប​តោ​ខៀវ​ឆេ​ល​ស៊ី ប៉ុន្តែ​លោក សារី បាន​ប្រើប្រាស់​រដូវ​កាល​ដំបូង​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) នៅ​អង់គ្លេស​ធ្វើជា​ឧ​ទា​រណ៍​មួយ​។

​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​នឹងត្រូវ​បាត់បង់​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ឆ្នើម​បំផុត​ក្នុង​លោក ប្រសិនបើ​ស៊ី​ធី​បណ្តេញ​លោក ហ្គា​ឌី​អូ​ឡា បន្ទាប់ពី​លោក​បានបញ្ចប់​ត្រឹម​លេខ​រៀង​ទី​៣ និង​គ្មាន​ពាន​មួយ​សោះ​។ នៅពេលនេះ លោក​ចង់​មាន​ពេលវេលា​ប្រហាក់ប្រហែល​នេះ ដើម្បី​សាង​កេរ្តិ៍ឈ្មោះ​នៅ​ក្លឹប​ឆេ​ល​ស៊ី​។

​នៅពេល​សួរថា តើ​លោក​នឹង​ទទួលបាន​ពេលវេលា​បន្ថែម​ឬ​យ៉ាងណា​នោះ លោក សារី បាន​និយាយថា “​ខ្ញុំ​មិនដឹង​ទេ​។ អ្នក​ត្រូវតែ​សួរ​ក្លឹប​។ ខ្ញុំ​មិនដឹង​ទេ​។ អ្វីដែល​បានកើត​ឡើង ប្រសិនបើ​លោក ហ្គា​ឌី​អូ​ឡា គ្មាន​ពេលវេលា​នៅ​ស៊ី​ធី​? ប្រហែល​ក្រុម​ស៊ី​ធី​មិនអាច​ក្លាយជា ក្រុម​ឆ្នើម​ក្នុង​ពិភពលោក​ទេ​កាលពី​ឆ្នាំមុន​”​។

​លោក សារី បន្តថា “​វា​មិនមែនជា​បញ្ហា​របស់ខ្ញុំ​ទេ​។ បញ្ហា​របស់ខ្ញុំ​គឺ​ពង្រឹង​ក្រុម​កីឡាករ​របស់ខ្ញុំ ដោះស្រាយ​បញ្ហា ដោះស្រាយ​ស្ថានការណ៍ ព្យាយាម​ទទួលបាន​ពិន្ទុ​ឲ្យ​បាន​ច្រើន​។ ពេលនោះ ក្លឹប​នឹង​សម្រេច​ថា អ្វី​ប្រសើរ​សម្រាប់​ពួកគេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) និង​លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច (Roman Abramovich)

ទីតាំងផ្សាយពាណិជ្ជកម្ម