ក្លិប អា​សេណ​ល កំពុង​ថ្លឹងថ្លែង​លក់​ខ្សែបម្រើ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល ក្នុងតម្លៃ​តែ​២៥​លាន ផោន​

1111
ចែករម្លែក

ក្លិប អា​សេណ​ល​(Arsenal) កំពុង​ពិចារណា​លក់ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil) ក្នុងតម្លៃ​បញ្ចុះ​ត្រឹមតែ​២៥​លាន​ផោន​។

​កីឡាករ​អាល្លឺម៉ង់​រូបនេះ​មានការ​លំបាក​ក្នុងការ​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​របស់លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ខណ​:​ក្រុម​កាំភ្លើង​ធំ​កំពុងមាន ទម្រង់​លេង​ឡើង​ខ្លាំង​។

​ក្រុម Arsenal នឹង​ថ្លឹងថ្លែង​ក្នុង​ការលក់ អូ​ហ្ស៊ី​ល ក្នុង​តម្លៃថោក ដើម្បី​រំ​លោះ​ប្រាក់​ឈ្នួល ៣៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។

​ក្រុម អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) ចាប់អារម្មណ៍​ចង់បាន​ខ្សែបម្រើ​រូបនេះ​ហើយ​បច្ចុប្បន្ន កំពុង​ក្លាយជា​ក្លឹប​នាំមុខគេ​ក្នុងការ​ផ្ទេរ​កីឡាករ​រូបនេះ​។ តំណាង​របស់​កីឡាករ​វ័យ​៣០​ឆ្នាំ រូបនេះ​រួមទាំង​បងប្រុស ម៉ុ​ត​លូ (Mutlu) នឹង​ចាប់ផ្តើម​ចរចា​ជាមួយ​ក្លឹប Serie A នេះ​នៅ​សប្តាហ៍​។

​អូ​ហ្ស៊ី​ល មិនបាន​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​៥​ប្រកួត​កន្លងមកហើយ​បច្ចុប្បន្ន​នៅក្រៅ​ការ ប្រកួត ដោយសារ​បញ្ហា​ខ្នង​។

​អូ​ហ្ស៊ី​ល ខកខាន​ការប្រកួត អំឡុងពេល​ក្រុម Arsenal យកឈ្នះ​ក្រុម Huddersfield ប៉ុន្តែ​បានបង្ហាញ​ការគាំទ្រ​។ អូស​ហ្ស៊ី​ល បាន​និយាយថា “​បី​ពិន្ទុ​និង​បន្ត​លេង​ទៀត​។ ធ្វើការ​បានល្អ​មែនទែន​ក្រុម Arsenal “៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil)

ទីតាំងផ្សាយពាណិជ្ជកម្ម