រថយន្តក្រុង​រអិល​ចុះ​ផ្លូវ​ចោទ​នៅពេល​ឈប់​ចត​នៅ​ទីក្រុង​ហុងកុង សម្លាប់​មនុស្ស​៤​នាក់​និង​របួស​១០​នាក់​

834
ចែករម្លែក

មនុស្ស៤នាក់បានស្លាប់នៅពេលរថយន្តក្រុងមួយដែលគ្មានដឹកមនុស្សបានរអិលចុះផ្លូវចោទនៅពេលឈប់ចតនៅសង្កាត់មួយដែលមានមនុស្សច្រើននៅទីក្រុងហុងកុង ដោយបានបុកនិងកិនអ្នកដំណើរច្រើននាក់ ដោយបណ្តាលឱ្យស្លាប់៤នាក់និងរបួស១០នាក់កាលពីថ្ងៃចន្ទទី១០ធ្នូ។

អ្នកដើរតាមផ្លូវចំនួន៤នាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងនេះ បានរអិលចុះផ្លូវចោទ​ ដោយអ្នកបើកមិនអាចគ្រប់គ្រប់បាននៅសង្កាត់North Point នៅទីក្រុងនេះ ។

ប៉ូលិសបាននិយយថា រថយន្តក្រុងនេះបានរអិលបន្ទាប់ពីវាបានចត ។

ប្រធាអធិការប៉ូលិស បាននិយាយប្រាប់អ្នកយកព័ត៌មានថា ” យើងជឿថាអ្នកបើករថយន្តក្រុងនេះ ទំនងជាបានភ្លេចដាក់ហ្វ្រាំងដៃឬក៏ដាក់ហ្វ្រាំងដៃមិនបានជាប់ល្អត្រឹមត្រូវ”។

ប៉ូលិសបាននិយាយ រថយន្តក្រុងនេះ បានរត់អស់ចម្ងាយជាង១០០ម៉ែត្រ ដោយបុករថយន្តតាក់ស៊ី២គ្រឿង នៅមុនពេលវាបុកចូលអគារមួយ នៅផ្លូវតូចដោយមានហាងលក់ដូរ។

អ្នកបើករថយន្តនេះ បានរងរបួស ក្នុងចំណោមអ្នករងរបួស៩នាក់ដែលបានរងរបួសធ្ងន់៕ដោយ៖សុខា/sn

ទីតាំងផ្សាយពាណិជ្ជកម្ម