បាញ់​៥​គ្រាប់​ប្លន់​យក​គោបា​សំរិទ្ធ​របួស​ម្នាក់​ពេល​ទៅ​ជួយ​ម្ចាស់ផ្ទះ​

1093
ចែករម្លែក
  • 409
    Shares

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​មាន​សេចក្តីរាយការណ៍​ពី​ស្រុក​បរិបូរណ៍​បានឱ្យដឹងថា​មាន​ករណី​ប្លន់​ប្រដាប់អាវុធ​មួយ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​ដំរី​កូន​ឃុំ​អញ្ចាញ​រូង​ស្រុក​បរិបូរណ៍​ខេត្ដ​កំពង់ឆ្នាំង​កាលពី​វេលា​ម៉ោង​២១​និង​២៩​នាទី​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៨ ។​

​ប្រភព​បាន​បន្តថា​ជន​សង្ស័យ​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​អាវុធខ្លី​១​ដើម​ជិះ​រថយន្ដ​១​គ្រឿង​បាន​ចូល​ប្លន់​ផ្ទះ​ឈ្មោះ​ស៊ុយ​គឹម​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​។​បាន​បាញ់​ចំនួន​៥​គ្រាប់​ត្រូវ​ជនរងគ្រោះ​ម្នាក់​ត្រង់​ភ្លៅ​ឈ្មោះ វ៉ា​ត់ សុខ​សាន អាយុ​២៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ ជា​ប្រជា​ការពារ​ពេល​ទៅ​ជួយ​ម្ចាស់ផ្ទះ ។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា ម្ចាស់ផ្ទះ​មាន​គោបា​ធ្វើ​ពី​សំរិទ្ធ​។​ប៉ុន្តែ​ពួកវា​ប្លន់​យក​មិនបាន​នោះទេ យកបាន​តែ​លុយ​ចំនួន​៥​ម៉ឺន​រៀល និង ទូរស័ព្ទ តែប៉ុណ្ណោះ​។​​ក្រោយពី​ធ្វើ​សកម្មភាព​ជនសង្ស័យ​បាន​គេចខ្លួនបាត់​។​ចំណែក​ជនរងគ្រោះ​ត្រូវគេ​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ដ​កំពង់ឆ្នាំង​៕S/

​បាញ់​៥​គ្រាប់​ប្លន់​យក​គោបា​សំរិទ្ធ​របួស​ម្នាក់​ពេល​ទៅ​ជួយ​ម្ចាស់ផ្ទះ​

ទីតាំងផ្សាយពាណិជ្ជកម្ម