អតីត​ទាសករ​សិច​របស់​ISIS​អំពាវនាវ​ពិភពលោក​អោយ​ការពារ​ជនជាតិ​យ៉ា​ហ្ស៊ី​ឌី​ស​

1649
ចែករម្លែក
  • 94
    Shares

ក្នុងសុន្ទរកថានៃពិធីទទួលរង្វាន់ណូបែលសន្តិភាពឆ្នាំនេះកាលពីថ្ងៃចន្ទទី១០ធ្នូ សកម្មជនក្រុមជនជាតិភាគតិចយ៉ាហ្ស៊ីឌីសនាងណាឌៀ មូរ៉ាត(Nadia Murad)ដែលជាអតីតទាសករផ្លូវភេទរបស់ក្រុមរដ្ឋអ៊ីស្លាមនៅស៊ីរីនិងអ៊ីរ៉ាក់(ISIS)បានអំពាវនាវដល់សហគមន៍ពិភពលោកអោយជួយរំដោះស្រ្តីនិងកុមារីរាប់រយនាក់ដែលពួកសកម្មប្រយុទ្ធចាប់ទុក ដោយថាពិភពលោកត្រូវការពារប្រជាជនរបស់នាង។

នាងមូរ៉ាតបានប្រាប់ពិធីនៅក្រុងអូស្លូថា« ការការពារជនជាតិយ៉ាហ្ស៊ីឌីសនិងសហគមន៍ងាយរងគ្រោះនៅជុំវិញពិភពលោកគឺជាការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ»។

ជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៨ នាងណាឌៀ មូរ៉ាត ថ្លែងក្នុងពិធីប្រគល់រង្វាន់នៅក្រុងអូស្លូ កាលពីថ្ងៃ១០ធ្នូ

ស្រ្តីវ័យ២៥ឆ្នាំនេះបានទទួលរង្វាន់ណូបែលសន្តិភាពនេះរួមជាមួយវេជ្ជបណ្ឌិតកុងហ្គោ ដេនីស មុកវេហ្គេ ដែលបានចំណាយពេលជាង២ទសវត្សរ៍ព្យាបាលស្រ្តីរងរបួសនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

ប្រធានគណៈកម្មាធិការណូបែលបាននិយាយថា «អ្នកទាំង២ជាសម្លេងខ្លាំងបំផុតនៅក្នុងពិភពលោកសព្វថ្ងៃ។ការប្រយុទ្ធដើម្បីយុត្តិធម៌បាននាំអោយពួកគេរួបរួមគ្នា ទោះជាពួកគេមានសវតាខុសគ្នា»។

នាងមូរ៉ាត បានយំក្នុងពេលថ្លែងអំពីទុក្ខវេទនារបស់ប្រជាជនរបស់នាង។នាងបាននៅមានជីវិតពីការចាប់ធ្វើជាទាសករផ្លូវភេទរបស់ក្រុមISISដែលផ្តោតលើសហគមន៍និយាយភាសាឃឺតរបស់នាង។

សូមបញ្ជាក់ថា ស្រ្តីនិងបុរសវ័យចាស់ៗក្នុងសហគមន៍របស់នាងប្រឈមនឹងការសម្លាប់ចោលនិងស្រ្តីវ័យក្មេងត្រូវបានរំលោភនិងចាប់ធ្វើជាទាសករផ្លូវភេទក្នុងអំឡុងពេលពួករដ្ឋអ៊ីស្លាមវាយចូលសហគមន៍យ៉ាហ្ស៊ីឌីសនៅអ៊ីរ៉ាក់។

ដោយត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៤ នាងមូរ៉ាតត្រូវបានបង្ខំអោយរៀបការ វាយដំនិងរំលោភបូកមុនពេលនាងរត់គេចខ្លួនរួច។ក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទ នាងមូរ៉ាតបាននិយាយថា ស្រ្តីនិងក្មេងស្រីរាប់ពាន់នាក់ក្នុងសហគមន៍របស់នាងត្រូវបានចាប់ពង្រត់ រំលោភនិងជួញដូរនៅក្នុងតសវត្សរ៍ទី២១ ក្នុងយុគសកលូបនីយកម្មនិងសិទ្ធិមនុស្ស។ស្រ្តីនិងក្មេងស្រីប្រមាណ៣.០០០នាក់នៅមិនទាន់ដឹង៕ដោយ:វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម