ប្រជាជន​ថៃ​នឹង​ទៅ​ហោះ​ឆ្នោត​នៅ​ថ្ងៃទី​២៤​កុម្ភៈ​ខណៈ​រដ្ឋាភិបាល​ដក​បម្រាម​លើ​សកម្មភាព​នយោបាយ​

1113
ចែករម្លែក

​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​ដែល​បានចេញ​ផ្សាយ​នៅលើ​វេ​ប​សាយ​រាជវាំង​បានឱ្យដឹងថា ប្រទេស​ថៃ​បាន​ដកចេញ​នូវ​បម្រាម​ដាក់ចេញ​ដោយ​យោធា​លើ​សកម្មភាព​នយោបាយ ដែល​បាន​ដាក់ចេញ​នៅនឹងកន្លែង​ចាប់តាំងពី​ឆ្នាំ ២០១៤ ដោយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៤ ខែកុម្ភៈ​ឆ្នាំ ២០១៩​។​

​រដ្ឋាភិបាលយោធា​បានដាក់​ចេញ​ការហាមឃាត់​យ៉ាង​តឹងរ៉ឹង​នៅពេលដែល​ខ្លួន​បាន​ឡើងកាន់​អំណាច​នៅក្នុង​រដ្ឋប្រហារ​ឆ្នាំ ២០១៤ ដោយ​លើកឡើង​ពី​តម្រូវការ​ច្បាប់​និង​សណ្តាប់ធ្នាប់ បន្ទាប់ពី​មាន​បាតុកម្ម​តាម​ដងផ្លូវ​ជាច្រើន​ខែ​ប្រឆាំងនឹង​រដ្ឋាភិបាល​ជាប់ឆ្នោត​បែប​ប្រជាធិបតេយ្យ​របស់​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​។​

​យោធា​បានចាប់ផ្តើម​បន្ធូរបន្ថយ​ការហាមឃាត់​នៅ​ខែកញ្ញា​នៅពេលដែល​ខ្លួន​អនុញ្ញាតឱ្យ​គណបក្សនយោបាយ​នានា​បន្ត​រៀបចំ​ឡើងវិញ​។​

​នៅក្នុង​បទបញ្ជា​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​វេ​ប​សាយ​រាជវាំង​កាលពី​ថ្ងៃ​អង្គារ​ទី​១១​ធ្នូ របប​នេះ​បានលើកឡើង​ពី​តម្រូវការ​សម្រាប់​គណបក្ស​នយោបាយ​និង​សាធារណៈ​ដើម្បី​ធ្វើ​យុទ្ធនាការ​ដោយ​សេរី​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ ជា​មូលដ្ឋាន​សម្រាប់​ការសម្រេចចិត្ត​របស់ខ្លួន​។​

​រដ្ឋាភិបាលយោធា​បាន​និយាយថា “​ប្រជាជន​និង​គណបក្សនយោបាយ​នឹង​អាច​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ក្នុងអំឡុង​ពេលនេះ​រហូត​ដល់​ការបោះឆ្នោត​ស្របតាម​រដ្ឋធម្មនុញ្ញ​”​។​

​បទបញ្ជា​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​មេ​យោធា​និង​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​៕ ដោយ៖ កញ្ញាដាលីស

ប្រជាជន​ថៃ​នឹង​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៤ កុម្ភៈ

ទីតាំងផ្សាយពាណិជ្ជកម្ម