វិធី​បណ្ដុះ​ពូជ​ក្រូចឆ្មារ​ដោយ​ប្រើ​មែក​

2140
ចែករម្លែក
  • 6
    Shares

+ សម្ភារៈ​៖
– មែក​ពូជ​ក្រូចឆ្មារ
– កែវ​ជ័រ​សម្រាប់​ដាក់​បណ្ដុះ
– ដី​ដែលមាន​ជីវជាតិ​ដែល​សើម​ល្មម
– ​កូនកាំបិត

+ វិធី​ធ្វើ​៖
– កាត់​មែក​ពូជ​ក្រូចឆ្មារ និង​ត្រូវ​កាត់​បន្លា​វា​ចេញ​ផង​
– យក​ដី​ដែលមាន​ជីវជាតិ មក​ផ្សើម​ទឹក​ឲ្យ​ល្មម​រួច​ដាក់​ក្នុង​កែវ​សង្កត់​ឲ្យ​ណែន​

– បន្ទាប់មក យក​ចុង​កាំបិត ឬ​ចង្កឹះ ចាក់​ចូលទៅក្នុង​ដី​សើម​នោះ​អោយ​កើតជា​រន្ធ​ប្រមាណ​២ ថ្នាំងដៃ​
– ដោត​មែក​ក្រូចឆ្មារ​ចូល រួច​សង្កត់​ជុំវិញ​ឲ្យ​ណែន ហើយ​យក​ថង់​ច្រក​មក​ស្រោប​ពីលើ រួច​យក​កៅស៊ូ​ចង​ផ្អោប​មាត់​ថង់​ជាមួយ​កែវ​ជ័រ​ឲ្យ​ជិត តែ​កុំ​រិត​ខ្លាំ​ងេ​ក​ការពារ​កុំ​ឲ្យ​បែក​ដី

– យកទៅដាក់​ក្នុង​ម្លប់ និង​មាន​ពន្លឺ​ថ្ងៃ​ខ្លះ តែ​មិន​ឲ្យ​ត្រូវ​កំដៅថ្ងៃ​នោះទេ ប្រហែល​១៥ ទៅ​២០​ថ្ងៃ វា​និង​ចេញ​ឫស​ហើយ ដោយ​កំឡុង​ពេលនេះ​យើង​ពុំ​ត្រូវ​ស្រោច​ទឹក​នោះទេ​

– ពេល​យើង​ឃើញថា វា​មាន​ចេញ​ឫស​ហើយ អាច​ស្រាយ​ថង់​ចេញ​ទុក​ប្រមាណ​មួយអាទិត្យ ហើយ​យើង​អាចយ​កវា​ទៅ​បណ្ដុះ​ក្នុង​ថង់​ធំ​បាន ៕ ប្រភព​: អ៊ាង សុផល្លែត​

ទីតាំងផ្សាយពាណិជ្ជកម្ម