សិស្សសាលា​រៀន​អេ​តវ៉ា​ន់​លើ​ន​នី​ង​អា​ឃេ​ឌឺ​មី​បង្ហាញ​ស្នាដៃ​សម្តែង​សិល្បៈ​ប្រចាំឆ្នាំ​យ៉ាង​ប៉ិនប្រសព្វ​

1335
ចែករម្លែក
  • 2.6K
    Shares

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រុម​ប្អូនៗ​សិស្សានុសិស្ស​សាលារៀន​អេ​តវ៉ា​ន់​លើ​ន​នី​ង​អា​ឃេ​ឌឺ​មី​បាន​ប្រារព្ធ​នូវ​កម្មវិធី​សម្តែង​សិល្បៈ​ប្រចាំឆ្នាំ​ដើម្បី​អបអរសាទរ​សមិទ្ធផល​របស់ខ្លួន​។​ក៏ដូចជា​ការទទួល​ជោគជ័យ​លើ​វិស័យ​ការសិក្សា​ផ្នែក​របាំ​ផងដែរ​។​

នេះ​គឺជា​ការសម្តែង​ប្រចាំឆ្នាំ​លើក​ទី​៤​របស់​សិស្សានុសិស្ស​រប​ស់​សាលារៀន​អេ​តវ៉ា​ន់​លើ​ន​នី​ង​អា​ឃេ​ឌឺ​មីន​ហើយក៏​ជា​ឆ្នាំ​ទី​៣​ដែល​បាន​ប្រារព្ធ​ពិធី​នេះ​ផងដែរ​។​សម្រាប់​ពិធី​នេះដែរ​បានរៀបចំ​ឡើង​នាសា​លស​ន្និ​សិទ្ធ​ចតុមុខ​ដោយមាន​បណ្តា​សិស្សានុសិស្ស​និង​ពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​គួរ​បញ្ជាក់ថា​ការសម្តែង​ប្រចាំឆ្នាំ​របស់​សាលារៀន​មួយកន្លែង​នេះ​គឺមាន​លក្ខណ​ទ្រង់ទ្រាយ​ធំ​ដោយមាន​អ្នក​សម្តែង​ចំនួន​១៦០ រូប ដែលមាន​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើងទៅ​។​ក្នុងនេះ​សម្តែង​លើ​២៨​ប្រភេទ​ក្បាច់​រាំ ជាពិសេស​ទៅទៀត​គឺមាន​ការចូលរួម​សម្តែង​ដោយ​ប្អូនស្រី ជេ​នី​ហ្វឺ លី សិល្បកា រ​នី​វ័យ​១៤ ឆ្នាំ មកពី​ប្រទេស​សិង្ហ​បុរី​ថែមទៀត​។​ការសម្តែង​នេះ​ក៏បាន​ចូលរួម​ដោយ​និស្សិត​ឆ្នាំ​ទី​១​និង​និស្សិត​ឆ្នាំ​ទី​២​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​ក្រុម​សម្តែង​ពិសេស​របស់​ក្រុម​សិល្បៈ អេ​ពិ​ច​អាត ផងដែរ​។

​បញ្ជាក់​ក្នុង​ពិធី​នេះ​ថ្នាក់​គ្រប់គ្រង​សាលារៀន​អេ​តវ៉ា​ន់​លើ​ន​នី​ង​អា​ឃេ​ឌឺ​មី​បាន​លើកឡើងថា​នេះ​គឺជា​ពេលវេលា​ដ៏​មាន​មោទនភាព​មួយ​សម្រាប់​មាតាបិតា​លោកគ្រូ​អ្នកគ្រូ​និង​ប្អូនៗ​ទាំងអស់គ្នា​ក៏ដូចជា​ការអបអរសាទ​រលើ​សមិទ្ធផល​ដែល​ប្អូនៗ​បានសំរេច​បាន​នា​ឆ្នាំនេះ​។ ព្រមជាមួយ​គ្នា​វា​គឺជា​វេទិកា​មួយ​ឈាន ទៅកាន់​កន្លែង​សិក្សា​ដែល​ល្អ ការទទួលបាន​ការបង្រៀន​ពី​គ្រូ​ដែល​ល្អ​បំផុត និង ប្រកប​ដោ​
​យ​វិជ្ជាជីវៈ ។
​ជាមួយគ្នា​សាលារៀន​អេ​តវ៉ា​ន់​លើ​ន​នី​ង​អា​ឃេ​ឌឺ​មី​ក៏​ជា​សាលាបង្រៀន​របាំ​ដែល​ប្រកបដោយ​វិជ្ជាជីវៈ​ច្បាស់លាស់​និង​មានការ​ទទួលស្គាល់​តែមួយគត់​នៅ​ប្រទេស​កម្ពុជា​។​ដៃគូ​សហការ​របស់​សាលារៀន​អេ​តវ៉ា​ន់ លើ​ន​នី​ង អា​ឃេ​ឌឺ​មី គឺ​សាលារៀន ខា​វ៉ា​ណា នៅ​ប្រទេស​សឹង្ហ​បូរី លើ​មុខវិជ្ជា​របាំ​បា​ឡេ និង​ក្បាច់ រាំ​ដទៃទៀត​។​

នេះ​ក៏​ជា​ឆ្នាំ​ទី​២​នៃ​កិច្ចសហការ រវាង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង សាលារៀន​អេ​តវ៉ា​ន់​លើ​ន​នី​ង​អា​ឃេ​ឌឺ​មី​ដោយបាន​ដាក់បញ្ចូល​របាំ​បា​ឡេ​ជា​មុខវិជ្ជា​មួយ​សំរាប់​ប្អូនៗ​និស្សិត​ឆ្នាំ​ទី​១​និង​ប្អូន​និស្សិត​ឆ្នាំ​ទី​២​ក្នុង​គោលបំណង​ផ្តល់នូវ​ការបណ្តុះបណ្តាល​និង​ចែករំលែក​នូវ​ការអប់រំ​លើ​សិល្បៈ​របាំ​បា​ឡេ​ដល់​ប្អូនៗ​និស្សិត​កម្ពុជា​យើង​។​

​ក្រៅពី​ការ​កម្មវិធីសិក្សា​របាំ​បា​ឡេ​សាលារៀន​អេ​តវ៉ា​ន់​លើ​ន​នី​ង​អា​ឃេ​ឌឺ​មី​ក៏មាន​ផ្តល់​ជា​កម្មវិធីសិក្សា​ក្បាច់​រាំ​ហ្សា​ស​ហ៊ី​ប​ហប​ហ្សូ​ម​បា​ការហាត់​តៃ​ក្វាន់​ដូរ​ការសិក្សារ​មនុស្សយ​ន្ត​និង​មាន​ថ្នាក់រៀន​ភាសារ​ចិន​បង្ហាត់​ដោយ​គ្រូ​ជនជាតិដើម សំរាប់​មនុស្សពេញវ័យ និង​កុមារ​។

​សូម​បញ្ជាក់ដែរថា​សាលារៀន​អេ​តវ៉ា​ន់​លើ​ន​នី​ង​អា​ឃេ​ឌឺ​មី​មាន​ពីរ​ទីតាំង​ដែល​ទីតាំង​ទីមួយ​ស្ថិតនៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​មួយ​ជាន់​ទី​៣​និង​ទី​តាំងទី​ពីរ​ស្ថិតនៅ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ ជាន់​ទី​២ ៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម