ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​

882
ចែករម្លែក
  • 25
    Shares

ដោយ​: គូលែន / សៀមរាប​: កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម សហការ​ជាមួយ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន រួម​នឹង​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ដំ​ដែក ធ្វើការ​តាមដាន​ស្រាវជ្រាវ ស៊ើបអង្កេត និង​ឈានទៅដល់​ការឃាត់ខ្លួន មុខសញ្ញា​សង្ស័យ​ចំនួន​៥​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក ជួញដូរ ចាត់ចែង​ឱ្យប្រើ​ប្រាស់ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​និយាយថា ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​បានធ្វើ​ការស្រាវជ្រាវ តាមដាន​រហូតដល់​ឃាត់ខ្លួន​បាន​ជាក់ស្តែង និង​ដកហូត​វត្ថុតាង​មួយចំនួន​។​

​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ បាន​បន្តថា ជនសង្ស័យ​គឺមាន​ទី ១.​ឈ្មោះ វ៉ាន់ ចាន់​ដា​វិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម (​រក្សាទុក ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) , ទី​២.​ឈ្មោះ ឡុ​ក ពុធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​កន្សែង​ក្រោម ឃុំ​ចា​ន់ស ស្រុក​សូទ្រនិគម (​ចាត់ចែង និង​សម្រួល ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ,​ទី​៣.​ឈ្មោះ វ៉ាង សុ​វ៉ាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ស្រម៉​ធំ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម (​សម្រួល និង​ប្រើប្រាស់​ដោយ ខុសច្បាប់​នូវ​សារធាតុ​ញៀន (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​),​ទី ៤.​ឈ្មោះ រីក រុន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​កន្សែង​ក្រោម ឃុំ​ចា​ន់ស ស្រុក​សូទ្រ​និ​ឡ​ម (​សម្រួល និង​ប្រើប្រាស់​ដោយ ខុសច្បាប់​នូវ​សារធាតុ​ញៀន (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​),​និង​ទី ៥.​ឈ្មោះ សៀង ធា ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ស្រម៉​ធំ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម (​សម្រួល និង​ប្រើប្រាស់​ដោយ ខុសច្បាប់​នូវ​សារធាតុ​ញៀន (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ លោក​អធិការ​បាន​បន្តទៀតថា វត្ថុតាង​ដកហូត​បានរួម​មាន​៖ ១.​ម្សៅ​គ្រើម​ស​ថ្លា​ចំនួន ៤​កញ្ចប់​តូច​, ២.​ទូរស័ព្ទដៃ​ចំនួន ៣​គ្រឿង​, ៣.​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំនួន ១​គ្រឿង​។

​ជនសង្ស័យ​ទាំង ៥​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន​កម្លាំង​ផ្នែក​ការងារ​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម រៀបចំ​បញ្ជូន រួមជាមួយ​វត្ថុតាង​ដែល​ដកហូត​បាន ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​បន្ត​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម