បាល់បោះ​១៣​ក្រុម​ចូលរួម​ជើងឯក​ជាតិ​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ​

1090
ចែករម្លែក

ដោយៈ​រ៉ូ​ហ្សា​/​ភ្នំពេញៈ​ ការប្រកួត​កីឡាបាល់បោះ​ជើងឯក​ជាតិ​សម្រាប់​២០១៨​នេះ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​សម្រេច​រៀបចំ​ការ​ប្រកួត​សម្រាប់​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ​ដែលជា​ថ្នាល​សម្រាប់​ឆ្នាំ​២០២៣ ។​

ការប្រកួត​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១១​ដល់​១៦​ខែធ្នូ​នៅ​ទីលាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​លោក​ឈី​សម្បត្តិ​ដែលជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធន៍​បើក​ការប្រកួត​នា​ព្រឹក​ថ្ងៃទី​១១​ធ្នូ ។​

ទិដ្ឋភាព​បើក​ការប្រកួត​


​លោក​កៅ​កាន់​ណា​លី​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹងថា​ការប្រកួត​ឆ្នាំនេះ​មាន​១៣​ក្រុម​ចូលរួម​ក្នុងនោះ​ក្រុម​បាល់បោះ​កីឡាករ​ចំនួន​ប្រាំបី​ក្រុម​និង​ក្រុម​បាល់បោះ​កីឡាករ​ចំនួន​ប្រាំ​ក្រុម ។


​សម្រាប់​ក្រុម​បាល់បោះ​បុរស​ដែលមាន​ចំនួន​ប្រាំបី​ក្រុម​ចូលរួម​នោះ​ត្រូវបាន​បែង​ចែក ចេញជា​ពីរ​ពូ​ល​ដោយ​មួយ​ពូ​លៗ​មាន​បួន​ក្រុម​។​ពូ​ល​នីមួយៗ​ត្រូ​ប​ប្រកួត​រក​ក្រុម​ខ្លាំង​ចំនួន​ពីរ​សម្រាប់​ឡើងទៅ​លេង​បន្ត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​


​ ​ចំណែក​ក្រុម​បាល់បោះ​កីឡាករ​ចំនួន​ប្រាំ​ក្រុម​ធ្វើការ​ប្រកួត​ជា​លក្ខណៈ​វិលជុំ​យក​ពិន្ទុ​ខ្ពស់​ជាងគេ​៣​ក្រុម​។​ហើយ ក្រុម​ដែលមាន​ពិន្ទុ​លើសគេ​នឹង​ក្លាយជា​ក្រុម​ជើងឯក ។​ពិន្ទុ​បន្ទាប់​គឺ​ក្រុម​លេខ​២​និង ក្រុម​លេខ ៣ ។​


​ចំពោះ​ក្រុម​គ្រង​តំណែង​ជើងឯក​ទទួលបាន​ពាន​១ មេដាយមាស និង​ប្រាក់រង្វាន់​មួយ​លាន​ប្រា​សែន​រៀល​។ ក្រុម​គ្រង​តំណែង​ជើងឯក​រង​ទទួល មេដាយប្រាក់ និង​ប្រាក់រង្វាន់​មួយ​លាន​រៀល និង​ក្រុម​លេខ​៣​ទទួល​មេដាយសំរិទ្ធ និង​ប្រាក់រង្វាន់​ប្រាំមួយ​សែន​រៀល​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម