​សេចក្តីថ្លែងការណ៍​ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល

860
ចែករម្លែក

សិទ្ធិមនុស្ស​កម្ពុជា ដែល​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​ឥស្សរជន​ខ្មែរ ជាពិសេស សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ដណ្ដើមយក​ពី​បាតដៃ​ប្រឡាក់​ដោយ​ឈាម​របស់​ខ្មែរក្រហម គឺជា​សមិទ្ធផល​ប្រវត្តិសាស្ដ្រ ដ៏​ឧត្តុង្គឧត្តម​របស់​កម្ពុ​ជា ក៏ដូចជា​មនុស្សជាតិ​សកល​ក្នុងការ​រស់រានមានជីវិត​របស់​ប្រជាពលរដ្ឋ ព្រមជាមួយ​នីត្យានុកូល​ភាព​របស់រ​ដ្ឋ ដែល​កើតចេញពី​ឆន្ទៈ និង​ការទទួលខុសត្រូវ​រប​ស់​មហាជន ដើម្បី​ចូលរួម​កសាង​ការពារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ប្រកបដោយ​តម្លៃ​ឯករាជ្យ និង​អធិបតេយ្យ​ដ៏​បវរ​របស់​ខ្មែរ​។​


​សិទ្ធិមនុស្ស​កម្ពុជា គឺ​ធានា​ដោយ​ច្បាប់​ពិតប្រាកដ ដែល​រាជរដ្ឋាភិបាល​កំពុង​ធ្វើកំណែ​ទម្រង់​ប្រព័ន្ធយុត្តិធម៌ និង​ច្បាប់​ពាក់ព័ន្ធ​នានា ដើម្បី​ធានា​និង​ការពារ​សិទ្ធិសេរីភាព​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ប្រសិទ្ធិភាព​នៃ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ និង​កិច្ច​ប្រតិបត្តិ​របស់​ម្ចាស់​អំណាច គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​។​


​រាជរដ្ឋាភិបាល សូម​វាយតម្លៃ​ខ្ពស់ និង​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​មហាជន​ទាំងអស់ ក្នុង​កិច្ចសហការ និង​ចូលរួម​រក្សា​សិទ្ធិ​ដ៏​ឧត្តុង្គឧត្តម​នេះ អាស្រ័យ​ដោយ​តម្លៃ​វប្បធម៌​ជាតិ​និង​ប្រជាជន មានតម្លៃ​ជាស​កល និង​ដាច់ដោយឡែក ដែល​ពិភពលោក​ទាំងមូល​ទទួល​ស្គាល់ តាង​ដោយ​អារ្យធម៌​ដ៏​ឧត្តុង្គឧត្តម​នា​សម័យអង្គ​រ​។​


​រាជរដ្ឋាភិបាល សង្ឃឹម​យ៉ាង​មុតមាំ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការចូលរួម​ការពារ និង​គោរព​សិទ្ធិមនុស្ស​ក្នុងទិសដៅ​រក្សា​ភាពថ្លៃថ្នូរ ដើម្បី​បន្ត​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការរីកចម្រើន​សង្គម​ប្រកប ដោយ​និរន្តរភាព​ប្រាសចាក​ពី​សកម្មភាព​អនាធិបតេយ្យ ដែល​រំខាន​ដល់​ភាព​សុខ​ក្សេម​ក្សេ​ន្ត​សង្គម​យើង​៕

                                                                     ថ្ងៃ​អង្គារ ៤​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២
                            រាជធានី​ភ្នំពេញ​, ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​

ទីតាំងផ្សាយពាណិជ្ជកម្ម