​ឪពុក​វាយ​ធ្វើបាប​បង្ខំ​ឱ្យ​ដើរ​សុំទាន​យកលុយ​ទិញ​ថ្នាំញៀន​និង​ស្រា

1154
ចែករម្លែក
  • 156
    Shares

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ឪពុក​វាយ​ធ្វើបាប​និង​បង្ខំ​ឱ្យ​កូនប្រុស​ដើរ​សុំទាន​ដើម្បី​យកលុយ​មកឱ្យ​ខ្លួន​ទិញ​ស្រា​ផឹក​និង​ទិញ​ថ្នាំញៀន​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន កសាង​សំណុំរឿង​បញ្ជូនទៅ​ឃុំឃាំង ។​

​លោក​វរសេនីយ៍ត្រី​នួន​នី​ណា​រ៉ូ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះបង្ក្រាប​ឃាត់​នៅវេលា​ម៉ោង ៤​រសៀល​ថ្ងៃទី​៩ ខែ ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ហើយ​បញ្ជូនមក​អាវុធហត្ថ​ខេត្តៗ​ក៏​កសាង​សំណុំរឿង​បញ្ជូនទៅ​តុល​ការ​កាលពី​ថ្ងៃទី​១២​ខែធ្នូ​។​

ហ្វេ​ស​ប៊ុ​កបាន​ផុស​និង​ចែករំលែក​បង្ហាញ​វីដេអូ​១​របស់​កុមារា​រងគ្រោះ​មានឈ្មោះ ធ​.​ន​.​ហៅ ប៉ូ​យ អាយុ ៤​ឆ្នាំ​៨​ខែ​ត្រូវ​ឪពុក​វាយ​ធ្វើបាប​បង្ខំ​ឱ្យ​ដើរ​សុំទាន​តាម​ផ្សារ​និង​ទីប្រជុំជន​នានា​ក្នុង​ក្រុង​ប៉ោយប៉ែត​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ឃាត់​ឪពុក​ចិត្ត​តិរច្ឆាន​បាន​ភ្លាមៗ​តែម្តង​។​ឯ​ជនសង្ស័យ​មាន ឈ្មោះ ហ៊ុ រ៉ា ភេទ ប្រុស អាយុ ៣៦​ឆ្នាំ​ជា​ឪពុក​ក្មេងរងគ្រោះ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​បាន​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​បន្ត​។​

​លោក​វរសេនីយ៍ឯក​ម៉ែន​ភិរម្យ​មេបញ្ជាការរង​ទទួល​ការងារ​យុ​ត្តិ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា​បន្ទាប់ពី​កម្លាំង​ជំនាញ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​វាយ​ធ្វើបាប​កូន​ពិតប្រាកដ​មែន​នៅពេលដែល​កូន​ខ្លួន​សុំទាន​មិនបាន​ព្រោះ​ខ្លួន​ត្រូវការ​លុយ​យកទៅ​ទិញ​គ្រឿងញៀន​ជក់​និង​ទិញ​ស្រា​ផឹក ។​
​ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ត្រូវបាន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​។​ចំណែក​ក្មេងរងគ្រោះ​អាវុធហត្ថ​បានប្រគល់​ទៅឱ្យ​

ជីដូន​បង្កើត​របស់​កុមារ​រងគ្រោះ មានឈ្មោះ សោម សារ៉េត អាយុ ៦៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត​។​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ និង​សហការី​បាន​នាំយក​អំណោយ រួមមាន​អង្ករ ៥០​គ​.​ក ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ​ត្រីខ​១០​កំប៉ុង អំបិល​១​គ​.​ក​ស្ករស​១​គ​.​ក​និង​ថវិកា ១០០.០០០​រៀល ផងដែរ ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម