កញ្ញា រឿន ណាត ទទួល​ការសរសើរ​ក្នុងពេល​បង្ហាញ​ឈុត​តំណាង​ជាតិ​ក្នុង​ព្រឹត្តិការណ៍ ប្រកួត​បវរកញ្ញា​ចក្រ​វាល​

3001
ចែករម្លែក
  • 1
    Share

ភ្នំពេញ​៖ កញ្ញា រឿន ណាត បានទទួល​នូវ​ការសរសើរ​ពី​មហាជន​ក៏ដូចជា​អ្នកគាំទ្រ​ដែល​បាន បង្ហាញ​ឈុត​តំណាង​ជាតិ​អមដោយ​ផែនទី​ព្រះរាជណាចក្រ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០១៨ នៅ​ប្រទេស​ថៃ​។

​ឈុត​ប្រពៃណីជាតិ​ដែល​បង្ហាញ​ពី កម្ពុជា និង អត្ត​ស​ញ្ញណ​ជាតិ​នេះ​កញ្ញា រឿន ណាត បានធ្វើឱ្យ​លេចអណ្តែត​យ៉ាង​ស្រស់ស្អាត​លើ​ឆាក​ព្រឹត្តិការណ៍​ប្រកួត​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៨ អមដោយ​សំលេងគាំទ្រ​ក្នុង​ព្រឹត្តិការណ៍ ព្រមទាំង​ប្រជាជន​ខ្មែរ​ផងដែរ​។​

​កញ្ញា រឿន ណាត បានបញ្ជាក់​ពី​ប្រទេស​ថៃ​ឱ្យដឹង​កាល​យប់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨​ថា រាត្រី​ដែល​នឹង​ឋិត​នៅក្នុង​ការចងចាំ​គឺ បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា​ឆ្នាំ ២០១៨ ដែល​នា មាន​មោទនភាព ក្នុងការ​បង្ហាញ​ឈុត​សម្លៀកបំពាក់​តំណាង​ជាតិ ដែលមាន​ឈ្មោះថា “​ព្រះរាជាណាចក្រ​អច្ឆរិយៈ​” ប្រកបទៅដោយ​ភាពជោគជ័យ​នា​រាត្រី​កន្លងទៅនេះ​ក្នុង​កម្មវិធី ប្រកួត​ឈុត​សម្លៀកបំពាក់​តំណាង​ជាតិ​នៃ ព្រឹត្តិការណ៍​ប្រកួត​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៨​។​


​តារា​រូបនេះ​បាន​និយាយថា “​នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន​រៀបចំ​ការប្រកួត បវរកញ្ញា​ចក្រវាល ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រសួង​ទេសចរ​ណ៌​រួមទាំង​អ្នក​ទាំងអស់ គ្នា​ដែល​តែងតែ​ស្រលាញ់ និង​គាំទ្រ​ដល់ក​ញ្ញា​”​។​

​តារា​បង្ហាញ​ម៉ូត​រូប​បាន​ប្ដេជ្ញាចិត្ត​ថា នាង​នឹង​ខិតខំ​ប្រឹងប្រែង យក​ជ័យលាភី និង​ផ្សព្វផ្សាយ អោយ​ពិភពលោក​កាន់តែ​ស្គាល់​និង​ដឹង​ច្បាស់​អំពី​ប្រទេស​កម្ពុជា​យើង ឆ្លៀតពេល​នេះដែរ ក​ញ្ញ​ក៏បាន ថ្លែងអំណរគុណ​ដល់​អ្ន​ក​ឧបត្ថម្ភ និង អ្នកគាំទ្រ​នាង​ទាំងអស់​ដែល​តែងតែ​ផ្ដល់ នូវ​កម្លាំងចិត្ត ដែល​ធ្វើអោយ​រូបនាង កាន់តែ​កក់ក្ដៅ​និង​កាន់តែ​ជឿជាក់​រឹងមាំ​ខ្លាំង​ឡើង​។

កញ្ញា​បាន​អះអាងថា “​នាង​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា និង​មាន​វត្តមាន​បងប្អូន​ជនរួមជាតិ​ចូលរួម ទស្សនាការ​ប្រកួត​នា​ថ្ងៃ​ផ្ដាច់​ព្រាត់​និង​បង្ហាញ​នូវ​ទង់ជាតិ​ខ្មែរ​ក្នុង​ឆាក​អន្ដរជាតិ​”​។

​សូមបញ្ជាក់ថា កញ្ញា រឿន ណាត ជា​តារា​ស្រី​ដែល​ជាប់​ចំណាត់​លេខ​១ ក្នុង​កម្មវិធី​ការប្រកួត កញ្ញាឯក​កម្ពុជា​ឆ្នាំ​២០១៧ ។

​នាង​ជា​តារា​បង្ហាញ​ម៉ូត​ដែល​សម្រស់​ស្រស់ស្អាត ទាំង​រូបរាង និង មុខមាត់​។ ការចាកចេញ ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ បវរកញ្ញា​ចក្រ​វា​ឡ ឆ្នាំ​២០១៨ លើក​នេះ នាង​ត្រូវបាន​អ្នក​ឧបត្ថម្ភ និង​អ្នករៀបចំ ត្រៀម​ឈុត បុរាណ ដែលមាន​ការ​រចនា​ម៉ូត​ប្លែក និង​ស្រស់ស្អាត​ក្នុង​ដណ្តើម ពាន​លើក​នេះ​៕ ដោយ​: បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម