សហរដ្ឋអាមេរិក​បាញ់​សាកល្បង​មី​ស៊ី​ល​ផលិត​រួមគ្នា​ជាមួយ​ជប៉ុន ដោយ​ជោគជ័យ​

1065
ចែករម្លែក
  • 83
    Shares

កងទ័ពអាមេរិក បានបាញ់សាកល្បងប្រព័ន្ធមីស៊ីលស្ទាក់បាញ់កម្ទេចដែលអភិវឌ្ឍរួមគ្នាជាមួយជប៉ុន ដោយជោគជ័យកាលពីថ្ងៃអង្គារទី១១ខែធ្នូ។

ការបាញ់សាកល្បងនេះគឺជាការសាកល្បងជោគជ័យលើកទី២ក្នុងរយៈពេលជិត២ខែសម្រាប់ប្រព័ន្ធមីស៊ីលSM-3 Block IIA នេះ ។

ការបាញ់សាកល្បងនេះ ត្រូវបានធ្វើឡើងនៅកោះKauai នៃរដ្ឋ Hawaii ។ មីស៊ីលនេះ ត្រូវបានបាញ់សាកល្បងចេញពីយន្តហោះចម្បាំងដែលហោះពីលើសមុទ្រប៉ាស៊ីហ្វិច។

អង្គភាពកងទ័ពប្រឆាំងមីស៊ីលអាមេរិក(MDA) បាននិយាយនៅឆ្នាំនេះថា រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកបានចំណាយ២,២ពាន់លានដុល្លារ ទៅលើប្រព័ន្ធមីស៊ីលនេះ ហើយជប៉ុនបានចំណាយជិត១ពាន់លានដុល្លារ៕ដោយ៖សុខា/sn

មីស៊ីលឆ្លងទ្វីបចម្ងាយមធ្យមមួយ ត្រូវបានបាញ់សាកល្បងនៅកោះKauai កាលពីឆ្នាំ២០១៧

ទីតាំងផ្សាយពាណិជ្ជកម្ម