លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា​: ម៉េ​ន​ឆេ​ស្ទ័​រ សី​ធី​មិន​ប្រឈម​នឹង​ការជាប់​បម្រាម​ទេ​

817
ចែករម្លែក

លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) អះអាងថា ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នឹងមិន​ប្រឈម​នឹង​បម្រាម​ពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ដោយសារតែ​ការរំលោភ​លក្ខន្តិកៈ​ហិរញ្ញវត្ថុ​ដោយ​យុត្តិធម៌​។

​លោក អា​ឡេ​កសាន​ដឺ សេ​ហ្វឺ​រី​ន (Aleksander Ceferin) ប្រធាន UEFA បានបញ្ជាក់ នៅ​សប្តាហ៍​នេះ​ថា មាន​ករណី​ជាក់ស្តែង​ត្រូវ​ស៊ើបអង្កេត និង​ប្រភព​ជាច្រើន​អះអាងថា នឹងមាន​បម្រាម​ពី​ស្ថាប័ន​បាល់ទាត់​អឺរ៉ុប​នៅពេល​បន្ទាប់​។

​លោក ហ្គា​ឌី​អូ​ឡា បាន​អះអាងថា លោក ខាល​ឌូ​ន អាល មូ​បា​រ៉ា​ក់ (Khaldoon Al Mubarak) នាយក​ក្លិប​និង​នាយក​ប្រតិបត្តិ ហ្វឺ​រ៉ា​ន សូ​រី​យ៉ា​ណូ (Ferran Soriano) បាន​ធានា​ចំពោះមុខ​លោក​ថា ការ​គំរាម​ដាក់​បម្រាម​នេះ​នឹងមិន​កើតមាន​ទេ​។

​លោក ហ្គា​ឌី​អូ​ឡា បាន​និយាយថា “​យើង​នឹងមិន​ជាប់​បម្រាម​ទេ​។ នោះ​គឺជា​អ្វីដែល​ខ្ញុំ​គិត ពីព្រោះ​ខ្ញុំ​មានការ​ជឿជាក់​លើក​នាយ​ក និង​នាយក​ប្រតិបត្តិ​របស់ខ្ញុំ​។
​នេះ​គឺជា​អ្វីដែល​ពួកគាត់​បាន​ពន្យល់​ប្រាប់​ខ្ញុំ​។ ខ្ញុំ​មានការ​ជឿជាក់​លើ​ពួកគាត់​។ ប្រសិនបើ​វា កើតឡើង​ដូច្នេះ​មែន យើង​នឹង​ទទួលយក ហើយ​បោះ​ជំ​ហ៊ាន​ទៅមុខទៀត​”​។ ក្លឹប​ស៊ី​ធី​ធ្លាប់​ត្រូវ បាន​ពិន័យ​ប្រាក់​៤៩​លាន​ផោន​និង​ត្រូវបាន​រឹតត្បិត​សម្រាប់​ក្រុម​ជម្រើស​ផងដែរ​ដោយសារតែ រំលោភ​លក្ខខណ្ឌ​នេះ​កាលពី​បួន​ឆ្នាំមុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola)

ទីតាំងផ្សាយពាណិជ្ជកម្ម