យុវជន​ប្រុស​ស្រី​ពីរ​ក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ផ្អើល​ពេញ​ផ្លូវត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

967
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ​៖ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ធ្វើការ​ឃាត់ខ្លួន​យុវជន​ប្រុស​ស្រី​ចំនួន​៨​នាក់​បន្ទាប់ពី​បាន​ជិះ​ម៉ូតូ​ធំ​ជាច្រើន​គ្រឿង​ដេញ​វាយ​គ្នា​បណ្តាល​ឲ្យ​រងរបួស​ទាំងសង្ខាង បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អ្លើ​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​នៅតាម​ដងផ្លូវ​ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ ពុធ ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ចំណុច​មុខកា​រាស់​សាំង​តូ​តា​ល់ តា​បម​ណ្តោ​យ​ផ្លូវ​២០០៤ កែង និង​ផ្លូវ​ដួង​ងៀ​ម ក្នុង​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​សម្តី​យុវជន​ប្រុស​ស្រី​៦​នាក់​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ រូបគេ​បាន​ចេញពី​ផឹក​សុ​ី​នៅ​ហាង​មួយកន្លែង​ម្តុំ​កា​រាស់​សាំង​Ptt​ផ្លូវ​២០០៤​បាន​ជិះ​ម៉ូតូ​ធំ​ចំនួន បី​គ្រឿង​បំណង​ត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ​វិញ លុះ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​លេចមុខ​យុវជន​៨​នាក់​ជិះ​ម៉ូតូ​ធំ​ដូចគ្នា​ចំនួន​៤​គ្រឿង​បានមក​ពីក្រោយ​ហើយ​បាន​ជិះ​ម៉ូតូ​មក​ជិត​ហើយ​រួច​បានធ្វើ​សកម្មភាព​យ​ប​ដំ​ថ្ម​ទៅ​វាយ​លើ​ពួកគេ​បណ្តាល​ឲ្យ​រងរបួស​បែកក្បាល ប្រុស​៣​នាក់​ចំណែក​ប្រុស​ស្រី​៣​នាក់​ទៀត​មិនមាន​រងរបួស​នោះទេ​។

​ចំណែក​ខាង​យុវជន​៨​នាក់​បាន​ប្រាប់​ឲ្យ​ដឹងថា​រួប​គេ​ទើប​និង​ចេញពី​ផឹក​ស៊ី ​ដែល​រួច​បាន​ជិះ​ម៉ូតូ​ធំ​ចំនួន​៤​គ្រឿង។ លុះ​មកដល់​ចំណុចកើតហេតុ​ក៍​ឃើញ​យុវជន​ប្រុស​ស្រី​៦​នាក់​កំពុង​ជិះ​ម៉ូតូ​ធំ​ចំនួន​៣​គ្រឿង នៅខាងមុខ ខ​ណះ​នោះ​ពួកគេ​បាន​ស៊ីផ្លេ​ម៉ូតូ​ដាក់​ធ្វើ​ឲ្យ​ខាង​យុវជន​ប្រុស​ស្រី​៦​នាក់​បាន​ប្រាប់​ទៅ​គ្នា​គេ​ថា​ ជិះ​ម៉ូតូ​គៀរ​គេ​ស្រាប់តែ​កើតជា​ទាស់​ពាក្យសំដី​គ្នា​ប្រាវ ឈានទៅដល់​ការប្រើ​ហិង្សា​វាយ​គ្នា​មួយ​ប្រាវ​បណ្តាល​ពួកគេ​មាន​គ្នា​៨​នាក់​រងរបួស​ម្នា​ក់រួ​ច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ចុះមក​អន្តរាគមន៍​ឃាត់​ពួកគេ​ពីរ​នាក់​និង​ម៉ូតូ​២​គ្រឿង​និង យុវជន​ប្រុស​ស្រី​ចំនួន​៦​នាក់​និង​ម៉ូតូ​៣​គ្រឿង​នៅ​និង​កន្លែង​កើ​ហេតុ​។​ចំណែក​បក្ខ​ពួកគេ​៦​នាក់​ទៀត​បាននាំគ្នា​ជិះ​ម៉ូតូ​២​គ្រឿង​គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​នាំខ្លួន​យុវជន​ប្រុស​ស្រី​ទាំងពីរ​ក្រុម​ទៅ​អធិការ​ដ្ឋ​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​សួរនាំ​បន្ត​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម