អែន​តូ​នី​ញ៉ូ កុន​តេ ទាមទារ​ទិញ​កីឡាករ​បន្ថែម បន្ទាប់​ប្រកួត​ចាញ់​ក្រុម​អា​សេណ​ល​

1012
ចែករម្លែក

លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ចាប់ផ្តើម​ប្រកា​សរក​ជំនួយ​ពី​ថ្នាក់ដឹកនាំ របស់​ក្លឹប​ឆេ​ល​ស៊ី ដើម្បី​ទិញ​កីឡាករ​ថ្មី​បន្ថែម​បន្ទាប់ពី​ក្រុម​របស់លោក​ប្រកួត​ចាញ់​ក្រុម​អា​សេណ​ល ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី​។​
​ ​
​ក្រុម​ការពារ​តំណែង​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ គ្រោង​នឹងដាក់​សំណើ​ផ្ទេរ​ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌិ​ក (Virgil van Dijk) របស់​ក្លឹប Southampton ដើម្បី​បញ្ចប់​ការខកចិត្ត​នេះ​។​
​ ​
​ប៉ុន្តែ​គ្រូបង្វឹក​អ៊ីតាលី​រូបនេះ​អះអាងថា ពិតជា​ត្រូវការ​កីឡាករ​បន្ថែម បន្ទាប់ពី អូ​លី​វើ ហ្ស៊ី​រូ (Oliver Giroud) ជួយ​ឲ្យ​ក្រុម​អា​សេណ​ល​ឈ្នះ​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​។​
​ ​
​លោក កុន​តេ​បានបង្ហាញ​ពី​ការបារម្ភ​របស់លោក​នៅ​ពេល​ចាប់ផ្តើម​រដូវ​កាល​ដោយ​គ្មាន​កម្លាំង ជំនួយ​បន្ថែម​នោះ​។ ក្រុម​ជើងឯក​នេះ​ខកខាន​មិនបាន​ផ្ទេរ​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ស្របពេល​កីឡាករ អា​ឡិ​ក សាន​ដ្រូ (Alex Sandro) ទំនងជា​បន្ត​នៅ​ជាមួយ Juventus ។​

​ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) ត្រូវបាន​លក់​ទៅ​ឲ្យ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ស្របពេល ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) ត្រូវបាន​ប្រាប់ថា គ្មាន​អនាត​ជាមួយ​ក្លឹប​នេះ​ទៀត​ទេ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា វិចទ័រ ម៉ូ​សេស (Victor Moses) បាន​ជួយ​ឲ្យ​ក្រុម​ឆេ​ល​ស៊ី​នាំ​មុខមុន​នៅពេល​ចាប់ផ្តើម​តង់​ទី​២​បាន​មួយ​នាទី ប៉ុន្តែ​សមាជិក​ថ្មី​របស់​អា​សេណ​ល ស៊ីដ កូ​ឡា​ស៊ី​ណាក (Sead Kolasinac) រកបាន​១​គ្រាប់​តាម​ស្មើ នៅសល់​៨​នាទី​ចប់​ការប្រកួត​៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

គ្រូបង្វឹក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ