ពិធី​ក្រុង​ពាលី​តុបតែង​លម្អ​រថយន្ត​សម្រាប់​ទៅ​ចូលរួម​ហែ​ក្បួនព្យុហយាត្រា​លើក​៤០​ទិវា​ជ័យជំនះ​៧​មករា​នៅ​រាជធានី​ភ្នំពេញ​

966
ចែករម្លែក


ដោយ:​គ្រញូង​/​បាត់ដំបង​ ៖ ​កាលពី​រសៀល​ថ្ងៃទី​១១​ខែធ្នូ​ ឆ្នាំ​២០១៨​ ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង បានធ្វើ​ពិធី​ក្រុង​ពាលី​តុបតែង​រថយន្ត​សម្រាប់​ចូលរួម​ហែក្បួន​ព្យុះហ​យាត្រា​​ខួប​អនុស្សាវរីយ៍​លើក​៤០​ទិវា​ជ័យជំនះ​៧​មករា​នៅ​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក​ច័ន្ទ សុផល ប្រធាន​គណ​:ក​ម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង លោក​ងួន រតនៈ អភិបាល​នៃ​គណ​:​អភិបាលខេត្ត ជា​អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ មន្ទីរ អង្គភាព នានា​ជុំវិញ​ខេត្ត​និង​មន្ត្រីរាជការ​សាលាខេត្ត​ចូលរួម​ផងដែរ​។​

នៅក្នុង​ពិធី​ក្រុង​ពាលី​តាមបែប​សាសនា​នេះ​មាន​និមន្ត​ព្រះសង្ឃ លោក​អាចារ្យ បានធ្វើ​ទៅតាម​ទំនៀម​ទំលាប់​ប្រពៃណី ប្រោស​ព្រំ​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់​និង​រថយន្ត​ដែល​ត្រូវ​តុបតែង​នេះ ដោយបាន​រចនាបថ​ឱ្យមាន​លក្ខណ​:​សម្គាល់​ជា​តំណាង​ឲ្យ​ខេត្ត​បាត់​ដំបង​​​ផង ​ដើម្បី​នាំយកទៅ​ចូលរួម​នៅក្នុង​ពិធី​ហែរ​ក្បួន​ព្យុះ​ហយា​ត្រា​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​ថ្ងៃជ័យ​ជំនះ​៧​មករា​១៩៧៩ – ៧​មករា ២០១៨ ​នៅ​រាជធានី​ភ្នំពេញ​នាពេលខាងមុខ​
​នេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម