គ្រោះថ្នាក់​ចរាចរ​បង្កអោយមាន​មនុស្ស​ស្លាប់​និង របួស​សរុប​១៧​នាក់​នៅ​ថ្ងៃទី​១១​ធ្នូ​

1191
ចែករម្លែក


ដោយ:សាវ​រក្ស​/ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស គិតពី​ម៉ោង​២ថ្ងៃទី​១០​ដល់​ម៉ោង​២​ថ្ងៃទី​១១​ធ្ នូ​ឆ្នាំ​២០១៨ បាន​បង្ឲ្យមាន​មនុស្ស​ស្លាប់​ចំនួន​៦​នាក់​និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​ស្រាល​ចំនួន​១១​នាក់​។​

​សេចក្តីរាយការណ៍​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្កអោយមាន​មនុស្ស​ស្លាប់​និង របួស​សរុប​១៧​នាក់ ​នៅ​ថ្ងៃទី​១១​ធ្នូ នេះ​គឺ​កើត ឡើង​ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ចំនួន​១០​លើក​។​

​សូមជម្រាបថា​ក្នុង​រយៈពេល​១១​ថ្ងៃ​នៃ​ខែធ្នូ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សារុប​៥០​នាក់ បង្ក របួសធ្ងន់ ស្រាល​ចំនួន​១៤២​ក្នុង​ហេតុការណ៍​កើត ឡើង​១១១​លើក​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម