បញ្ជូន​ជនសង្ស័យ​៦​នាក់​ទៅ​តុលាការ​ពីបទ​លួច​កាប់​ឈើ​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់

842
ចែករម្លែក

ដោយ:គ្រញូង​/បាត់ដំបង ៖ ​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​១២ ​ខែធ្នូ​ ឆ្នាំ​២០១៨​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​៦នាក់​ទៅ​តុលាការខេត្ត​ពី​លួច​កាប់​ឈើ​និង​ប្រើ​ប្រាស់​អាវុធ​ខុសច្បាប់​។​ ជនសង្ស័យ​ទាំង​៦​នាក់​នេះ​ត្រូវ​កម្លាំង​អា​វុ​ធហត្ថ​ស្រុក​សំឡូត​ឃាត់ខ្លួន​បាន​កាលពី​ល្ងាច​ថ្ងៃទី​១០ ​ខែធ្ នូ​ឆ្នាំ​២០១៨ ​នៅ​ចំណុច​ថ្ម​តម្រួត ស្ថិតក្នុង​ភូមិ​អូរ​រំចេក​ក្រោម ឃុំ​អូរ​សំរិល ស្រុក​សំឡូត ពីបទ​លួច​កាប់​ឈើ​គេ​ហើយ​ប្រើប្រាស់​កាំភ្លើង​អាកា​បាញ់​គំរាម​ម្ចាស់​ឈើ​ថែមទៀត ។

លោក​វរសេនីយ៍ឯក​ អ៊​ន ជី​សៅ​មណ្ឌល​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​៦​នាក់​មាន​១-​ឈ្មោះ​យី ម៉​ង់ អាយុ​២៤​ឆ្នាំ មុខ​
​របរ​មិន​ពិតប្រាកដ​នៅ​ភូមិ​អូរ​សំរិល​លើ ឃុំ​អូរ​សំរិល​ស្រុក​សំឡូត ,២-​ឈ្មោះ​ប៉ែត សំ​អ៊ុន អាយុ​៣២​ឆ្នាំ រស់នៅ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​, ៣-​ឈ្មោះ​ឆៃ ណាក់ អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិក​ន្តួ​ត ឃុំ​សំឡូត​ស្រុក​សំឡូត ៤-​ឈ្មោះ​នាក់ មឿ​ន​អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​បឹង​រុន ឃុំ​សំឡូត​ស្រុក​សំឡូត ៥-​ឈ្មោះ​សៀង សុខា អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា និង​៦-​ឈ្មោះ​គឿ​ត សា​វី អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា ។​

ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​អាវុធ​អាកា​បត់​១​ដើម​គ្រាប់​៤​គ្រាប់ រថ​
​យន្ត​កែឆ្នៃ​១​គ្រឿង​និង​ឈើ​ធ្នង់​១​ដើម​។​ ដោយឡែក​ម្ចាស់​ចម្ការ​មានឈ្មោះ​សូត្រ ណុង​
​ទៅ​ម៉ា នឿន​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​

លោក​មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់ថា​ ជនសង្ស័យ​ទាំង​៦​នាក់​នេះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំឡូត ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ដែល​ជាប់​ពាក់ព័ន្ធ​ពីបទ​លួច​កាប់​ឈើ​ធ្នង់​មួយ​ដើម​និង​គំរាមកំហែង​ប្រើ​កាំភ្លើង​អាកា​បាញ់សម្លាប់​ម្ចាស់​ឈើ​ទៀត ។ ជនសង្ស័យ​ទាំង​៦​នាក់​នេះ​បាននាំគ្នា​លួច​កាប់​ឈើ​ធ្នង់​នៅក្នុង​ចំការ​របស់​ឈ្មោះ​សូត្រ ណុង ហៅ​ម៉ម នឿន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាង​លេ ។ ពេល​កំពុង​ធ្វើ​សកម្មភាព កាប់​ឈើ​រួច​ត្រូវ​ម្ចាស់​ចំការ​ទៅ​ទា​ន់ក៍​ត្រូវ​ក្រុម​ជនសង្ស័យ​ទាញ​កាំភ្លើង​អាកា​បាញ់​គំរាម​មិន​ឲ្យ​ម្ចាស់​ចំការ​ចូល​ជិត​ឡើយ ទើប​ម្ចាស់​ចំការ​រាយ​ការ​ណ៏​ប្ដឹង​សមត្ថកិច្ច​តែម្ដង ។​ ជាមួយនឹង​ការឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន កាំភ្លើង​អាកា​៤៨​ថ្មីចែស​១​ដើម​, គ្រាប់​ចំនួន​៤​គ្រាប់​, ម៉ាស៊ីន​អា​ឈើ​(​ត្រង់​ស៊ី​ន័​រ​)​ចំនួន​មួយ រថយន្ត​កែឆ្នៃ​១​គ្រឿង​និង​ឈ​ធ្នង់​១​ដើម​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​៦នាក់​បាន​សារភាពថា​ពួកគេ​ពិតជា​បានធ្វើ​
​សកម្មភាព​លួច​កាប់​ឈើ​និង​ប្រើ​អាវុធ​អាកា​បាញ់​គំរាម​ម្ចាស់​ឈើ​ពិតប្រាកដ​មែន​។
ក្រោយ​ពេល​ជនសង្ស័យ​ទាំង​៦​នាក់​ឆ្លើយ​សារភាព​រួចមក​លោក​មាស សុវណ្ណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជា​ឱ្យកម្លាំង​ជំ​នា​ញក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១២​ខែធ្នូ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ដោយ​ចោទ​ពីបទ​លួច​កាប់​ឈើ​និង​ប្រើ​ប្រាស់​អាវុធ​ខុសច្បាប់​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម