ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​ដោយ​ជិះ​ម៉ូតូ​ឡើង​ជែង​មិន​ប្រយ័ត្ន ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​

857
ចែករម្លែក


ដោយ:គ្រញូង/បាត់ដំបង ៖ ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយ​ជិះ​ម៉ូតូ​យ៉ាង​លឿន​ឡើង​ជែង​គោ​យន្ត​១​គ្រឿង​នៅ​ពីមុខ​រួច​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​ពេញ​ទំហឹង​បណ្តាលឱ្យ​ស្លាប់​ខ្លួនឯង​និង​របួសធ្ងន់​ម្នាក់​។​

ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ ឃុំ​តា​ប៉ុន​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​។​

លោក​ជា វណ្ឌី​អធិការរង​ស្រុក​សង្កែ​ទទួល​ផែន​សណ្តាប់ធ្នាប់​បានឲ្យដឹងថា ​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ ស្លេះ សា​លីម ​ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ​ ជនជាតិខ្មែរ​អ៊ីស្លាម​នៅ​ភូ​មិន​រា​២ឃុំ​ន​រា​ស្រុក​សង្កែ​។ ​ចំណែក​អ្នករបួសធ្ងន់​មាន​ឈ្មោះ ​ប៉ក់ ស៊ីណា​ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​នៅ​ភូមិ​ឈូង​ត្រដក់​ឃុំ​រកា​ស្រុក​សង្កែ​។​

សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ដែល​ចុះទៅ​វាស់វែង​ថា ​មុនពេល​កើតហេតុ​មាន​បុរស​ខ្មែរ​
​អ៊ីស្លាម​ម្នាក់​បាន​ជិះ​ម៉ូតូ​វ៉េវ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​បាត់ដំបង​1A1745 ​បើកបរ​យ៉ាង​លឿន​ពី​លិចទៅ​កើត​។​ លុះ​ដល់​ចំណុច​កើត​ហេតុ​បាន​ឡើង​វ៉ា​គោយន្ត​១​គ្រឿង​នៅ​ពីមុខ​ហើយ​ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​យុវជន​ម្នាក់​ដែល​បើក​ម៉ូតូ​ហុងដា​សេ​១២៥​ស៊េរី​២០១៧
​ពាក់​ស្លាក​លេខ​បាត់ដំបង​1AA4679​ពណ៌​ខ្មៅ​ បណ្តាលឲ្យអ្នកបើក​ម៉ូតូ​វ៉េវ​ស្លាប់​នៅ​​នឹងកន្លែង​។​ ឯ​អ្នកជិះ​ម៉ូតូ​ហុងដា​រងរបួស​ធ្ងន់​ ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​

ក្រោយ​វាស់វែង​រួច​មធ្យោបាយ​ទាំងពីរ​គ្រឿង​ ត្រូវ​នគរបាល​ចរាចរណ៍​ខេត្ត​យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោ​យ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម