អ៊ែន​ឌី ឡាវ និយាយថា គាត់​លាក់បាំង​អាពាហ៍ពិពាហ៍​ដើម្បី​ការពារ​ប្រពន្ធ និង​សារភាពថា​ខ្លួន​គាត់​ជា​គូស្នេហ៍​មិនល្អ​

1467
ចែករម្លែក
  • 50
    Shares

​អ៊ែន​ឌី ឡាវ ប្រហែល​ល្បី​ខាង​សម្បែង​ជា​តួឯក​ផ្អែមល្ហែម​និង​ពោរពេញ​ដោយ​មនោសញ្ចេតនា ប៉ុន្តែ​ការ​ក្លាយជា​ប្រពន្ធ​របស់គាត់​គឺជា​កិច្ចការ​ដ៏​លំបាក​។ នេះ​បើ​យោងតាម​សម្តី​ផ្ទាល់​របស់​កំពូល​តា​រាហុ​ង​កុង​រូបនេះ​។

​តារា​សម្តែង​អាយុ ៥៧ ឆ្នាំ​រូបនេះ​បាន​លាតត្រដាង​ថា ជាពិសេស​នាង​នឹង​ពិបាក នៅពេល​នាង​ត្រូវ​ស៊ូទ្រាំ​រស់នៅ​ជាមួយ​បុរស ដែល​ឆាប់​ខឹង​និង​ពុំ​សូវ​មាត់ក​ដូចជា​រូបគាត់​។

​លោក​ឡាវ​បានគាស់​កកាយ​រឿងរ៉ាវ​របស់គាត់​ប្រាប់​ទៅ​ឌី​ជេ​វិទ្យុ​ហុងកុង​លោក​វ៉ា​នី​កាលពី​ខែ​មុន ដោយ​លាតត្រដាង​ពី​មូល​ហេតុដែល​គាត់​លាក់បាំង​អាពាហ៍ពិពាហ៍​របស់គាត់​ជាមួយ​នារី​ម៉ាឡេស៊ី ឈ្មោះ​ខា​រ៉ូ​ល ជូ (Carol Chu) និង​បង្ហើប​ឱ្យដឹង​ខ្លះ​ថា​គាត់​ជា​មនុស្ស​បែបណា​ក្នុងនាម​ជា​ដៃគូ​ស្នេហ៍​ម្នាក់​។​

​ដោយ​ទទួលស្គាល់ថា​ខណៈដែល​គាត់​មាន​ភាពស្និទ្ធស្នាល​និង​មាន​ក្តី​ស្រឡាញ់​ចំពោះ​ក្រុមគ្រួសារ​និង​អ្នកគាំទ្រ​របស់គាត់ គាត់​គឺជា​មនុស្ស​ម្នាក់​ដែល​ខុសប្លែក​ទាំងស្រុង នៅពេល​និយាយ​ដល់​មិត្តស្រី​ឬ​ប្រពន្ធ​របស់គាត់ ជា​ចរិត​មួយ​សូម្បីតែ​គាត់​ផ្ទាល់​ក៏​ឆ្ងល់​ដែរ​។​

​ឧទាហរណ៍​ជាក់ស្តែង គាត់​អាច​ទិញ​បាច់ផ្កា​ជូន​នារី​ម្នា​ក់បាន ប៉ុន្តែ​ពិបាក​នឹង​រក​ពាក្យ​ស្នេហា​និយាយ​ទៅកាន់​នាង​ខ្លាំងណាស់​។​

​លោក​ឡាវ​បាន​លើក​ហេតុផល​ថា ដោយសារតែ​គាត់​បាន​ប្រើ​អាជីព​សម្តែង​លើ​ស្នេហា​នៅលើ​អេក្រង់​ទូរទស្សន៍​ឡើង​ស៊ាំ​ទៅហើយនោះ ដូច្នេះ​គាត់​យល់ឃើញថា​សកម្មភាព​បែបនេះ​ក្នុង​ជីវិត​ពិត​គឺ​មិនចាំបាច់​ទេ​។​

​គាត់​បាន​សារភាពថា នារី​ណា​ដែល​ជ្រើសរើស​រួមរស់​ជាមួយ​គាត់​គឺជា “​នារី​កម្សត់​” ហើយ​បន្ថែមថា​គាត់​គឺជា​មនុស្ស​ម្នាក់​ដែល​អាច​បោះបង់ចោល​មិត្តស្រី​របស់គាត់ ប្រសិនបើ​មិត្តភក្តិ​ជិតស្និទ្ធ​ត្រូវការ​គាត់​៕ ដោយ៖ កញ្ញាដាលីស

អ៊ែន​ឌី​ឡាវ​និង​ប្រពន្ធ​ឈ្មោះ ខា​រ៉ូ​ល ជូ


ទីតាំងផ្សាយពាណិជ្ជកម្ម