លើកទឹកចិត្ត​កីឡាករ U15 និង U17 នៅ​បន្ទាយមានជ័យ​

954
ចែករម្លែក
  • 9
    Shares

ដោយ : ប​. ជ័យ
បន្ទាយមានជ័យ​: ក្រុម​កីឡាបាល់ទាត់ អាយុ​ក្រោម​១៥​ឆ្នាំ (U15) និង​អាយុ​ក្រោម ១៧​ឆ្នាំ (U17) នៃ​សាលា​តម្រង់ទិស​ ខេត្ត​បន្ទាយមានជ័យ នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កីឡា​បាល់​កម្ពុជា បាន​ទទួល​ការលើកទឹកចិត្ត និង​រៀបចំ​ហូប​អាហារ​សាមគ្គី ក្នុងឱកាស​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្ន ឆ្នាំ​២០១៨ កន្លងមក នៅ​ទីលាន​កីឡាបាល់ទាត់ អេកូ​ស្ព៉ត (ECO Sport ) នា​ក្រុង​សិរីសោភ័ណ ។​

លោក​សុះ រ៉ូ​ហ្សា​លី គ្រូ​បង្គោល​នៃ​សាលា​តម្រង់ទិស​ខេត្ត​បន្ទាយមានជ័យ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានឱ្យដឹង កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ​ថា​: នៅ​ខេត្ត​បន្ទាយមានជ័យ សាលា​នេះ បង្កើតបាន ២ ឆ្នាំ​ហើយៗ មាន​បំណង់​បង្កើត​ការទាក់ទាញ ការហ្វឹកហ្វឺន​កីឡាករ​ផ្នែក​បាល់ទាត់ ក៏ដូចជា​ជំរុញ​លើកទឹកចិត្ត ឱ្យ​យុវជន កុមារ ឱ្យ​ចូលចិត្ត​លេង​កីឡា ស្រឡាញ់​វិស័យ​កីឡា ហើយ​ឱ្យ​ពូកគេ ចេះ​ស្រឡាញ់ សាមគ្គី មិត្តភាព និង​ចេះ​ជួយ​គ្នា ក៏ដូចជា​ពង្រឹង​កាយសម្បទា តាមរយ​:​ការលេង​កីឡា ហាត់ប្រាណ ដោយ​ចៀស​ឆ្ងាយ​ពី​អបាយមុខ​ទាំងឡាយ និង​គ្រឿងញៀន។​

លោក សុះ រ៉ូ​ហ្សា​លី បាន​និយាយ​បន្តថា​: កន្លងមក សាលា​តម្រង់​ទិស​នេះ ទទួលបាន​ការឧបត្ថម្ភ គាំទ្រ​ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ពី​លោក​អភិបាលខេត្ត ដើម្បី​ឱ្យ​សាលា​បាន​ចុះ​ផ្សព្វផ្សាយ បង្វឹក​បច្ចេកទេស និង​ចែក​បទពិសោធន៍​ដល់​ពន្លក​កុមារ យុ​វ​កីឡាករ​បាល់ទាត់ នៅតាម​បណ្តា​ស្រុក ដូចជា​ស្រុក​ថ្មពួក ស្វាយចេក មង្គល​បូរី និង​ក្រុង​ប៉ោយ​ប៉ែត​។​

​ចំពោះ​ការជួបជុំ​អាហារ​សាមគ្គី​កុមារ និង​យុវជន​កីឡាករ​បាល់ទាត់ អាយុ ក្រោម​១៥​ឆ្នាំ (U15) និង​អាយុ​ក្រោម​១៧​ឆ្នាំ (U17) នេះ គឺ​ដើម្បី​ក្នុង​បំណង​ដូចខាងលើ ហើយ​រឹងរឹតតែ​លើកទឹកចិត្ត ឱ្យ​ស្រឡាញ់​វិស័យ​កីឡា និង​នាំគ្នា​លេង​កីឡា កាន់តែ​ច្រើនឡើង​៕v

ទីតាំងផ្សាយពាណិជ្ជកម្ម