លើក​ទឹក​ចិត្ត រៀប​អាហារ​សាមគ្គី​ជូន​កីឡាករ​U 15 និង​U 17 នៅ​បន្ទាយមានជ័យ

740
ចែករម្លែក

ដោយ:ប​. ជ័យ/បន្ទាយមានជ័យ ៖ ក្រុមកីឡា​បាល់ទាត់​អាយុ​ក្រោម​១៥​ឆ្នាំ​និង​អាយុ​ក្រោម នៃ​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កីឡា​បាល់​កម្ពុជា​បានទទួល​ការលើកទឹកចិត្ត​និង​រៀបចំ​ហូប​អាហារ​សាមគ្គី​ក្នុងឱកាស​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្ន ឆ្នាំ​២០១៨ កន្លងមក​នៅ​ទីលានកីឡា​បាល់ទាត់​អេកូ​ស្ព៉​ត (ECO Sport ) នា​ក្រុង​សិរីសោភ័ណ ។​

លោក​ សុះ រ៉ូ​ហ្សា​លី គ្រូ​បង្គោល​នៃ​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កីឡា​បាល់​កម្ពុជា​អោយដឹង​កាលពី​ថ្ងៃទី​១១​ខែធ្នូ​ថា  នៅ​ខេត្តបន្ទាយមានជ័យ សាលា​នេះ បង្កើតបាន​២​ឆ្នាំ​ហើយៗ​មានបំណង់​បង្កើត​ការទាក់​ទាញ ការហ្វឹកហ្វឺន​កីឡាករ​ផ្នែក​បាល់ទាត់ ក៏ដូចជា​ជម្រុញ​លើកទឹកចិត្ត​ឲ្យ​យុវជន កុមារ​អោយចូល​ចិត្ត​លេង​កីឡា ស្រឡាញ់​វិស័យ​កីឡា ។​ ហើយ​អោយ​ពូកគេ ចេះ​ស្រឡាញ់ សាមគ្គី មិត្តភាព​និង​ចេះ​ជួយ​គ្នា ក័​ដូចជា​ពង្រឹង​កាយសម្បទារ​តាមរយ​:​ការលេង​កីឡា ហាត់ប្រាណ ដោយ​ចៀស​ឆ្ងាយ​ពី​អបាយមុខ​ទាំងឡាយ​និង​គ្រឿងញៀន ។​

លោក សុះ រ៉ូ​ហ្សា​លី និយាយ​បន្តថា ​កន្លងមក សាលាត​ម្រ​ងើ​ទិស​នេះ ទទួលបាន​ការឧបត្ថម្ភ គាំទ្រ​ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ពី​លោក​អភិបាលខេត្ត​ដើម្បីអោយ​សាលា​បាន​ចុះ​ផ្សព្វផ្សាយ បង្វឹក​បច្ចេកទេស​និង​ចែក​បទពិសោធន៍​ដល់​ពន្លក​កុមារ យុវ​កីឡាករ​បាល់ទាត់​នៅតាម​បណ្តា​ស្រុក ដូចជា​ស្រុក​ថ្មពួក ស្វាយចេក មង្គល​បូរី និង​ក្រុង​ប៉ោយប៉ែត​។​

ចំពោះ​ការជួបជុំ​អាហារ​សាម​គ្គិ​កុមារ​ និង​យុវជន​កីឡាករ​បាល់ទាត់​អាយុ​ក្រោម​១៥​ឆ្នាំ​ឬ​U 15 និង​អាយុ​ក្រោម​១៧​ឆ្នាំ​ឬ​U 17 នេះ គឺ​ក៏​ដើម្បី​ក្នុង​បំណង​ដូចខាងលើ ហើយ​រឹងរឹតតែ​លើកទឹកចិត្ត​អោយ​ស្រឡាញ់​វិស័យ​កីឡា​និង​នាំគ្នា​លេង​កីឡា​កាន់តែ​ច្រើនឡើង​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម