​សម្តេច​តេ​ជោ ហ៊ុន សែន អះអាងថា​៖​មេ​សហជីព​បី​រូប​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការដឹកនាំ​ធ្វើបាតុកម្ម​នៅ​ផ្លូវ​វ៉េង​ស្រេង​

778
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​កំពង់ស្ពឺ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ការពារ​មេ​សហជីព​ចំនួន​៣​រូប​ថា​មិនបាន​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​បា​តុកម្ម​នៅ​ផ្លូវ​វ៉េង​ស្រេ​ដែល​បង្ក​ឲ្យ​មាន​មនុ ស្ស​ស្លាប់​និង​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ឯកជន​កាលពី​ឆ្នាំ​២០១៣​និង​ដើមឆ្នាំ​២០១៤​។ មេ​សហជីព​ទាំង​៣ រូបនោះ​រួមមាន​លោក ជា មុនី ,​លោក អាត់ ធន និង លោក ប៉ាវ ស៊ីណា ។

សម្តេចបានអះអាងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជិត២ម៉ឺននាក់នៅខេត្តកំពងើស្ពឺនាព្រឹកថ្ងៃទី១២ ធ្នួនេះ។

​ការអះអាង​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ធ្វើឡើង​បន្ទាប់ពី​តុលាការ​ក្រុងភ្នំពេញ​បានសម្រេច​ផ្តន្ទាទោស​មេដឹកនាំ​សហជីព​ចំនួន ៦ រូប​ឲ្យ ជាប់ទោស​២​ឆ្នាំ​៦​ខែ ពាក់ព័ន្ធ​នឹង​ករណី​ដឹកនាំ​ធ្វើបាតុកម្ម​នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង​កាលពី​ចុងឆ្នាំ​២០១៣ និង ដើមឆ្នាំ​២០១៤​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖​ម្សិលមិញ​នេះ​តុលាការ​បានប្រកាស​សាលក្រម​មេ​សហជីព ៦ នាក់​ជាប់ទោស​តែ​ត្រូវ បាន​ព្យួរទោស​។​ចំណុច​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​បានបញ្ជាក់​ដើម្បី​ឲ្យ​ទាំងអស់គ្នា​បានដឹង​បាន ហើយក៏​ជា​សារ​នយោបាយ​មួយ​ជូន ដល់​ជនរួមជាតិ​ទាំងឡាយ​និង​ទៅកាន់​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ថា​៖​សម្តេច​មិនមាន​សិទ្ធិ​បញ្ជា​ទៅកាន់​តុលាការ​ទេ ។ ប៉ុន្តែ​គឺ​គ្រាន់តែ​ស្នើ​ទៅ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ទៅកាន់​តុលាការ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​រំលឹកថា​ករណី​ផ្លូវ​វ៉េងស្រេង ទាំង​អង្គហេតុ និង អង្គច្បាប់ អ្នកណា​ក៏ដោយ​ដែលជា​ប់​ពាក់ព័ន្ធ​ត្រូវតែមាន ទោស​ព្រោះ​វា​បាន​បង្ក​ឲ្យ​មានការ​ស្លាប់​ដល់​ជីវិត​មនុស្ស​និង​បង្ក​ឲ្យ​ខូច​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ឯកជន​នេះ​ជា​អង្គហេតុ​រួម​តើ​អ្នកពាក់ព័ន្ធ​នៅ​ផ្លូវ​វេ​ង​ស្រេង​ទាំងអស់​ត្រូវតែ​មានទោស ព្រោះនេះ​ជា​ដំណាក់កាល​នៃ​ផ្នែក​មួយ​នៃ​ការផ្ដួលរំលំ​រដ្ឋាភិបាល​លទ្ធផល​របស់​វា​នឹង​នាំទៅ ដល់​ការរំលាយ​រដ្ឋាភិបាល​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឡើ​ក​ឡើង​ថា​៖​ក្នុងករណី​បុគ្គល​ខ្ញុំ​អាច​និយាយបានថា​មាន​មនុស្ស​៣​នាក់​មិន​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​បាតុកម្ម​នៅ​ផ្លូវ​វ៉េង​ស្រេ​អ​នោះទេ​។​មនុស្ស​ទាំង​៣​នាក់​នោះ​រួមមាន​ទី​១.​លោក អាត់ ធន់ ,​ទី​២.​លោក ជា មុនី និង​ទី​៣.​លោក ប៉ាវ ស៊ីណា​។​សម្តេច បាន​លើក​ហេតុផល​និង​ភ័​ស្ត​តាង​មាន​បញ្ជាក់ថា​៖​លោក ជា មុនី សម្តេច​មាន​ភស្តុតាង​បញ្ជាក់ថា​អ្នកនេះ​មិន​ពាក់ព័ន្ធ​ទេ​។ ព្រោះ​លោក​ជា មុនី នេះ​លោក កែវ រ៉េមី អាច​ធ្វើជា​សាក្សី​ឲ្យ​បាន​ដោយសារ​ពេលនោះ​សម្តេច​បានទទួល​នូវ​របាយការណ៍​ថា​កម្លាំង​និង​ចុះ​ធ្វើ​សកម្មភាព​នៅ ផ្លូវ​វ៉េងស្រេង ។ សម្តេច​បាន​ទូរស័ព្ទ​ទៅ​លោក កែវ រ៉េមី ប្រហែល​ម៉ោង ១២ យប់​ឲ្យ​ប្រាប់ ជា មុនី កុំ​ឲ្យ​ចូល​ពាក់ព័ន្ធ​នៅ​ផ្លូវ​វ៉េងស្រេង​ហើយ លោក កែវ រ៉េមី បានបញ្ជាក់​ត្រឡប់មកវិញ​ថា​លោក ជា មុនី មិនមាន​ការពាក់ព័ន្ធ​នោះទេ​។

​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បន្តទៀតថា​៖«​ខ្ញុំ​មាន​ភស្តុតាង​ក្នុងឋានៈ​ជា​អ្នកគ្រប់គ្រង​សន្តិសុខ​ជាតិ​ហើយ​ខ្ញុំ​មិន​ចង់ឱ្យ​អ្នក​ទាំងនោះ​មាន គ្រោះថ្នាក់​ទេ​។​លោក​អាត់ ធន់ ត្រូវ​ខ្ញុំ​ផ្ញើរ​សរ​តាម​វើ​សអាប់​ថា​កុំ​ឲ្យ​ទៅ​ចូលរួម​។​លោក ប៉ាវ ស៊ីណា ខ្ញុំ​ប្រាប់​ទៅ ស៊យ សុភាព​ឲ្យ​ប្រាប់​កុំអោយ ទៅ​ចូល​ជាប់​ពាក់ព័ន្ធ ៣​នាក់​នេះ​ខ្ញុំ​អាច​បញ្ជាក់ជូន​បាន​» ។

​សម្តេច​តេ​ជោ​បន្តថា​៖«​សម្តេច​មិនចេះ​ជាង​តុលាការ​ក្រុងភ្នំពេញ​ទេ​ប៉ុន្តែ​ក្នុងនាម​ជា​អ្នក​ដែល​ដឹង​ហេតុការណ៍​ច្បាស់​ខ្ញុំ​ជឿថា​អ្នក​ទាំង​បីនាក់​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​នឹង​ករណី​នៅ​ផ្លូវ​វេ​ង​ស្រេង​ទេ​។​ដូច្នេះ​ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​អោយមាន​ភាពយុត្តិធម៌​សម្រាប់​អ្នក​ដែល​មិន​មានកំ ហុ​ស​»​។ តែ​ទោះជា​យ៉ាងណា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អះអាងថា​សម្តេច​មិន​ទៅធ្វើ​សាក្សី​នៅក្នុង​តុលាការ​ទេ​។ ប៉ុន្តែ​សម្តេច​អាច បញ្ជូន​លោក កែវ រ៉េមី និង​លោក សយ សុភាព ទៅធ្វើ​ការបញ្ជាក់​ជូន​នៅ​តុលាការ​ចំពោះ​ករណី​លោក​ជា មុនី​និង​លោក ប៉ាវ ស៊ីណា​ចំ​ណែ កលោក អាត់ ធន ខ្ញុំ​មាន​ឯកសារ​បញ្ជាក់​នៅ​វើ​សអាប់ ។

​សូម​ជម្រាបជូន​ថា​៖​មេ​សហជីព​៦​រូប​ត្រូវ​តុលាការក្រុង​ភ្នំពេញ​ចេញ​សាលក្រម​សម្រេច​ផ្ទ​ន្ទា​ទោស​ជាប់គុគ​២​ឆ្នាំ​៦ ខែ​ពាក់ព័ន្ធ​នឹង​ករណី​ដឹក នាំ​ធ្វើបាតុកម្ម​នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ផ្លូវ​វ៉េងស្រេង​កាលពី​ចុងឆ្នាំ​២០១៣ និង ដើមឆ្នាំ​២០១៤ ។ ប៉ុន្តែ​ទោស​នេះ​ត្រូវបាន​ព្យួរ និង​បង្គាប់​ឲ្យ​មេដឹកនាំ​សហជីព​ទាំង​៦​នាក់ រួមគ្នា​សង​សំណង​ទៅ​ជនរងគ្រោះ​ជា​មន្ត្រីនគរបាល​ចំនួន​២​នាក់​ចំនួន​៣០​លាន​រៀល​និង​ទៅ ម្ចាស់​ក្រុមហ៊ុន​ចំនួន​៥​លាន​រៀល​។​ការសម្រេច​នេះ​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១១​ខែធ្នូ ឆ្នាំ​២០១៨​។ ការប្រកាស​សាលក្រម​នេះ​គឺ​បន្ទាប់ ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​មេដឹកនាំ​សហជីព​កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨​។

​មេដឹកនាំ​សហជីព​ដែល​ពាក់ព័ន្ធ​នឹង​ការដឹកនាំ​ធ្វើបាតុកម្ម​នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ផ្លូវ​វ៉េងស្រេង​មានដូចជា​៖ ១. លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ២. លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​,៣.​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​,៤. លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​,៥. អ្នកស្រី យ៉ាង សុ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ សហជីព​កម្មករ​កម្ពុ​ជា​និង ៦. អ្នកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា​។ មេដឹកនាំ​សហជីព​ទាំង ៦​នាក់ ត្រូវ​ចោទ​ពីបទ​ប្រព្រឹត្ត​៖​ផ្តើមគំនិត​ក្នុង​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ផ្តើមគំនិត​ក្នុង​អំពើ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន ស្ថាន​ទម្ងន់ទោស ,​ផ្តើមគំនិត​ក្នុង​អំពើ​គំរាមកំហែង​ថា​នឹងធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ​និង​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​ប្រើម​ធ្យោ​បា យ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ អំឡុង​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ រហូតដល់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៤ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម