នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ម៉ូ​ឌី ទទួលស្គាល់​ការបរាជ័យ​ក្នុងការ​បោះឆ្នោត​នៅ​រដ្ឋ​សំខាន់​

766
ចែករម្លែក

គណបក្សកំពុងកាន់អំណាចរបស់ប្រទេសឥណ្ឌាបានរងការខកចិត្តដោយការបរាជ័យក្នុងការបោះឆ្នោតនៅរដ្ឋយ៉ាងហោចណាស់ចំនួន២ តាមរយៈលទ្ធផលដែលបានបង្ហាញកាលពីថ្ងៃអង្គារទី១១ខែធ្នូដែលជាការវាយសំពងដ៏ខ្លាំងចំពោះនាយករដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅមុនពេល ការបោះឆ្នោតជាតិនៅឆ្នាំ២០១៩។

ការបោះឆ្នោតដែលបានធ្វើឡើងនៅដើមខែនេះនិងនៅក្នុងខែវិច្ឆិកា ត្រូវបានចាត់ទុកថាការបោះឆ្នោតសាកល្បងចុងក្រោយសម្រាប់ការបោះឆ្នោតជាតិឆ្នាំក្រោយ នៅពេលដែល លោក ណារិនដ្រា ម៉ូឌី ទំនងជានឹងប្រកូតប្រជែងជាមួយ លោក រ៉ាហ៊ុល គន្ធីប្រធានគណបក្សសមាជ សម្រាប់តំណែងនៅអាណត្តិទី២។

លោក ណារិនដ្រា ម៉ូឌី បាននិយាយនៅលើបណ្តាញសង្គមTwitterថា”យើងទទួលយកការសម្រេចចិត្តរបស់ប្រជាជនដោយសេចក្តីគោរព។ ខ្ញុំសូមអរគុណដល់ប្រជាជននៃរដ្ឋChhattisgarh រដ្ឋMadhya Pradesh និងរដ្ឋRajasthan ចំពោះការផ្តល់ឱកាសឱ្យយើងបំរើនៅរដ្ឋទាំងនេះ ។

លោក រ៉ាហ៊ុល គន្ធី ប្រធានគណបក្សសមាជនេះ បាននិយាយថា ” យើងបានយកឈ្នះលើគណបក្សBharatiya Janata (BJP) នេះ នៅថ្ងៃនេះហើយយើងនឹងផ្តួលគណបក្សកាន់អំណាចនៅឆ្នាំ២០១៩ផងដែរ។លោក ណារិនដ្រា ម៉ូឌី បានដឹកនាំប្រទេសអស់រយៈពេល៥ឆ្នាំកន្លងទៅ ។ប៉ុន្តែ ពួកគេបរាជ័យក្នុងការដឹកនាំនេះ”។

នៅរដ្ឋChhattisgarh និងរដ្ឋ Rajasthan ក្រុមរដ្ឋមន្ត្រីមកពីគណបក្សBJPរបស់ លោក ណារិនដ្រា ម៉ូឌីបានទទួលស្គាល់ការបរាជ័យ ខណៈដែល រដ្ឋMadhya Pradesh នេះវិញ លទ្ធផលមិនទាន់ច្បាស់នៅឡើយទេ៕ដោយ៖សុខា/sn


អ្នកគាំទ្របក្សប្រឆាំង គឺសមាជឥណ្ឌា អបអរការឈ្នះឆ្នោតនៅបីរដ្ឋសំខាន់

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី

ទីតាំងផ្សាយពាណិជ្ជកម្ម