ភេសជ្ជៈ​៧​មុខ​ដែលមាន​គុណប្រយោជន៍​ស​ម្រា​ប់​អ្នកជំងឺ​ទឹកនោមផ្អែម​

1779
ចែករម្លែក

​ជំងឺ​ទឹកនោមផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ ធ្វើឱ្យ​បរិមាណ​ស្ករ​ក្នុង​ឈាម​របស់​អ្នកជំងឺ​ជានិច្ចកាល​ខ្ពស់ជាង កម្រិត​ធម្មតា ដោយសារ​សរីរាង្គ​ត្រូវ​ខ្វះ ឬ​ភាព​ធន់​ទ្រាំ​ជាមួយ​អាំង​ស៊ុយ​លីន ដែលនាំឱ្យ មាន​បញ្ហា​នៃ​ការ​បំប្លែង​ជាតិ​ស្ករ​ក្នុង​ឈាម ។​
​ ​
​ពេល​កើត​ជំងឺ​ទឹកនោមផ្អែម ក្រៅពី​ប្រកាន់យក​ដាច់ខាត​តាម​វិធី ព្យាបាល​របស់​វេជ្ជបណ្ឌិត​។ អ្នកជំងឺ​នៅ​ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​ទទួលទាន​ប្រចាំថ្ងៃ​ភ្លាម ។​
​ ​
​ខាងក្រោម​នេះ ជា​ភេសជ្ជៈ​៧​ប្រភេទ ជួយ​សម្រួល​បរិមាណ​ស្ករ​ក្នុង​ឈាម​ល្អ​បំផុត​សម្រាប់​អ្នក ជំងឺ​ទឹកនោមផ្អែមៈ​
​ ​
១- តែ​បៃតង​
​ក្នុង​តែ​បៃតង​ផ្ទុក EGCG និង theaflavins មាន​ប្រសិទ្ធភាព​សម្រួល​បរិមាណ​ស្ករ ក្នុង​ឈាម និង​ធ្វើឱ្យ​កើន ប្រសិទ្ធភាព​របស់​អាំង​ស៊ុយ​លីន ។ ទទួលទាន​តែ​បៃតង​៦​ពែង ក្នុង​មួយថ្ងៃ អាចជួយ​បង្ការ និង​ព្យាបាល​ជំងឺ ទឹកនោមផ្អែម​ប្រភេទ​២ ។​

​តែ​បៃតង​

​ ​
២- ទឹក​ផ្លែ​ប៉ោម​
​ផ្លែ​ប៉ោម​សម្បូរ​សារជាតិ pectin ដែល​ប្រមូលផ្តុំ​ច្រើន​នៅ​សម្បក និង​គ្រាប់​, មាន​ប្រសិទ្ធភាព ដូចជា​សារជាតិ “​កម្ចាត់​ជាតិពុល​” មួយ​ក្នុង​សរីរាង្គ ។ វា​ក៏មាន​លទ្ធភាព​កម្ចាត់​ជាតិពុល​ឱ្យ សរសៃឈាម និង​បន្ថយ​បរិមាណ​អាំង​ស៊ុយ​លីន​ដល់​ជាង​៣៥​ភាគរយ ក្នុង​ឈាម ។​

ទឹក​ផ្លែ​ប៉ោម​

៣- ទឹក​ក្រូចថ្លុង​
​ក្រូចថ្លុង​ជា​ផ្លែឈើ​តែង ត្រូវបាន​វេជ្ជបណ្ឌិត​ទូន្មាន​ឱ្យប្រើ​ចំពោះ​អ្នក ជំងឺ​ទឹកនោមផ្អែម ព្រោះ​វា​មានលទ្ធភាព​បន្ថយ​បរិមាណ​ស្ករ​គ្លុយកូស​។ អាស្រ័យ ហេតុនេះ​អ្នកជំងឺ​ទឹកនោមផ្អែម គួរ​រក្សា​ទម្លាប់​បរិភោគ​ក្រូចថ្លុង​ជាប្រចាំ ។​

​ទឹក​ក្រូចថ្លុង​

៤- ទឹក​ម្រះ​
​ម្រះ​មាន​ប្រសិទ្ធភាព​បន្ថយ បរិមាណ​ស្ករ​ក្នុង​ឈាម ព្រោះ​វា​មាន ផ្ទុក​សារជាតិ​គីមី​មួយចំនួន ឥទ្ធិពល ដល់​បរិមាណ​ស្ករ​គ្លុយកូស ឬ បរិមាណ អ័រម៉ូន​អាំង​ស៊ុយ​លីន ។ ការស្រាវជ្រាវ ជាច្រើន​បង្ហាញថា ម្រះ​អាចជួយ​រុញ លឿន​ដំណើរការ​បញ្ចោ​ញ​អាំង​ស៊ុយ​លីន ទន្ទឹម​នោះ រារាំង​ថ្លើម​បញ្ចោ​ញ​គ្លុយកូស ច្រើនពេក ។ ក៏ប៉ុន្តែ​មនុស្ស​ម្នាក់​គួរប្រើ​ប្រាស់​ម្រះ​អតិបរមា តែ​៥៦​ក្រាម ក្នុង​មួយថ្ងៃ ព្រោះ​ប្រើប្រាស់​ច្រើន​អាច បង្កបញ្ហា​សុខភាព​មួយចំនួន ដូចជា រាករូស​, ឈឺពោះ ។​

៥- ទឹក​ការ៉ុត​
​ទឹក​ការ៉ុត​ជា​ភេសជ្ជៈ​ធម្មជាតិ អាច​ព្យាបាល និង​ទប់ស្កាត់​ជំងឺ​ជាច្រើន​។ ក្រៅពី​ពពួក​អង់​ហ្ស៊ី​ម និង​វីតាមីន A, ទឹក​ការ៉ុត​នៅ​ជា​ប្រភព​ផ្គត់ផ្គង់ អាំង​ស៊ុយ​លីន រុក្ខជាតិ​យ៉ាងច្រើន មានលទ្ធភាព​បន្ថយ​បរិមាណ​ស្ករ​ក្នុង ឈាម ។​

​ទឹក​ការ៉ុត​

៦- ទឹក​ត្រសក់​
​តាសក់​សម្បុរ​សារជាតិ​មាន ប្រយោជន៍​សម្រាប់​សុខភាព​ដូចជាៈ កាល់ស្យូម​, ហ្វូ​ស​ហ្វ័​រ​, ដែក​, អំបិល ប៉ូ​តា​ស្យូ​ម​, អាស៊ីត​អាមីន​, វីតាមីន A, B1, B2, C…​។ អ្នកជំងឺ​ទឹកនោម ផ្អែម គួរ​បរិភោគ​ទឹក​តាសក់​ជាប្រចាំ ដើម្បី ផ្គត់ផ្គង់​សារជាតិ​ជីវជាតិ​ឱ្យ​សរីរាង្គ ។​

ទឹក​ត្រសក់​

៧- ទឹក​ប៉េងប៉ោះ​
​ប៉េងប៉ោះ​ផ្ទុក lycopene ដែល ជា​សារជាតិ​អាចជួយ​បន្ថយ​ហានិភ័យ​ជំងឺ​សរសៃឈាម បេះដូង និង​មហារីក មួយចំនួន ។ សារជាតិ​នេះ​នៅ​ជួយ​បន្ថយ​ហានិភ័យ​ក្រឹ​ន​រឹង​សរសៃ ឈាម​នៅ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ៕ ប្រែ​សម្រួល​: រតនៈ​

​ទឹក​ប៉េងប៉ោះ​

ទីតាំងផ្សាយពាណិជ្ជកម្ម