​ផលិតកម្ម​បាដិហារ្យ​ភាពយន្ត បញ្ចេញស្នាដៃ​ថ្មី​រឿង “​ព្រាយ​”

2127
ចែករម្លែក
  • 6
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: ផលិតកម្ម​បាដិហារ្យ​ភាពយន្ត បាន​សម្ពោធ​នូវ​រឿង “​ព្រាយ​” កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​រោងភាពយន្ត​លី​ជេន​។ ពិធី​នេះ​បាន​ធ្វើឡើង​ក្រោយពី​ម្ចាស់​រោងកុន និង នាយកដ្ឋាន​ភាពយន្ត​មើលឃើញថា សាហាវ និង ភ័យរន្ធត់​ខ្លាំង ទាល់តែ​ដាក់​ចំណុច​បម្រាម​ខ្លះ​ទើប​ព្រមឱ្យ​ចាក់​បញ្ចាំង​។​

​លោក ស៊ុ ភា​រិ​ន ចាងហ្វាង​ផលិតកម្ម និង​ជា​អ្នកដឹកនាំ​រឿង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា រឿង “​ព្រាយ​” ជា​ស្នាដៃ​ទី​ប្រាំ​របស់​ផលិតកម្ម ដែល​លោក​បាន​ផលិត​។​រឿងនេះ​ជា​ភាពយន្ត​បែប​ភ័យរន្ធត់ និង​មាន​លាយ​កំប្លែង​ខ្លះៗ​។ ប៉ុន្តែ​រឿងនេះ ត្រូវបាន​ផលិត​ក្នុង​លក្ខណៈ ភ័យរន្ធត់​ខ្លាំង រហូតដល់​ថ្នាក់​មានការ​ដាក់​បម្រាម​ពី​នាយកដ្ឋាន​ភាពយន្ត មិន​អនុញ្ញាត​ឲ្យ​ក្មេង​អាយុ​ក្រោម​១៥​ឆ្នាំ ចូល​ទស្សនា​នោះទេ ហើយ​តម្រូវឱ្យមាន​មិត្ត គ្រួសារ ដៃគូ ទៅជា​មួយ​ព្រោះ​រឿង​រន្ធត់​ខ្លាំង ដែល​នាយកដ្ឋាន​ភាពយន្ត ព្រួយបារម្ភ​ចំពោះ​អ្នកទស្សនា​ណា​ដែលមាន​ជំងឺ​បេះដូង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នាយកដ្ឋាន​ភាពយន្ត មិន​អនុញ្ញាត​ឲ្យ​ក្មេង​អាយុ​ក្រោម​១៥​ឆ្នាំ​ចូល​ទស្សនា​ផងដែ​។​

​លោក ស៊ុ ភា​រិ​ន បាន​និយាយថា រឿង “​ព្រាយ​” នេះ​លោក​បាន​ចំណាយ​ខ្ទង់​ប្រហែល​បី​ម៉ឺន​ដុល្លារ​ទៅជិត​បួន​ម៉ឺន​ដុល្លារ ខណៈ​មិនទាន់​បូកសរុប​ចំណាយ​ផ្សេងទៀត​នៅឡើយ ។ សម្រាប់​បន្ទាប់ពី​រឿងនេះ​លោក​មាន​គម្រោង​នា​ដើមឆ្នាំ​២០១៩​។ លោក​គ្រោង​ផលិត​រឿង​ថ្មី ជា​រឿង​ស្នេហា​បែប​កំប្លែង​ធានាថា​ល្អមើល ដែល​ចំណាយ​ដើមទុន​ប្រហែល​ជាង​១០​ម៉ឺន​ដុល្លារ​។​

​សូមបញ្ជាក់ថា ភាពយន្ត​រឿង “​ព្រាយ​” នឹងមាន​ចាក់​បញ្ចាំង​នៅ​គ្រប់​រោងភាពយន្ត​ទំនើប​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។ រឿងនេះ មាន​មា​ការចូលរួម​សម្តែង​ពី​សិល្បរ​ជាច្រើន ដូចជា នាយ​គ្រឿន កញ្ញា សួង ស៊ី​ធឿន កញ្ញា គីម សៀវ​ឡា​ម កញ្ញា ហេង ស្រី​ពេជ្រ និង​តារា​សម្តែង​ជាច្រើនរូប​ទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម