​ភី សម័យ ថ្ងៃ​ខួបកំណើត​បង្អួត​សម្រស់​ក្រោយ​កែ​សម្ផស្ស​

1674
ចែករម្លែក
  • 2
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: តារា​ភេទ​ទី​បី កញ្ញា ភី សម័យ ដែល​ពូកែ​សម្តែង កំប្លែង​និង ជំនាញ​ផាត់មុខ នោះបាន​អបអរ​ថ្ងៃ​ខួបកំណើត កាលពី​យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ដោយបាន​បង្អួត​សម្រស់​ប្រែជា​មុខ​អក្សរ​វី ចម្រុះ​ស្រួច​ដូច​បរទេស ក្រោយ​កែ​សម្ផស្ស​។​

​តារា​ភេទ​ទី​បី​រូបនេះ បាន​សារភាព​ក្នុង​ពិធី​ខួបកំណើត​របស់ខ្លួន​មុខ​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹងថា បច្ចុប្បន្ន​នាង​មានមុខ​ផ្ទៃ ខុសប្លែក​ពីមុខ​បន្តិច​ហើយ ជាពិសេស​ស្អាត​ជាង​មុន​។ នាង​ពិតជា​កែ​សម្ផស្ស​លើ​ផ្ទៃមុខ​របស់​នាង​ពិតមែន​។ គឺ​ចាក់​ចង្ការ​បន្តិច​។ ចាក់​ធ្វើ​មុខ​បន្តិច ចម្រុះ​បន្តិច​ប៉ុណ្ណោះ​។ សម្រាប់​រឿង​កែប្រែ​ខ្លួន​ទៅជា​ស្រី​មួយរយ​ភាគរយ​នោះ នាង​មិនអាច​បញ្ជាក់ថា​នៅពេលណា​ទេ នាង​សុំ​លាក់ទុក​សិន​។​

​កញ្ញា ភី សម័យ បាន​ប្រាប់ថា ពេលនេះ​ការងារ​របស់​នាង​មាន​ទីផ្សារ​ជាង​មុន ដោយសារ​ខាង​ផលិតកម្ម​ខ្លះ ជួល​នាង​ទាំង​ផាត់មុខ និង សម្តែង ថែមទៀត ដែល​ធ្វើឱ្យ​នាង​ក្តាប់បាន​ទីផ្សារ​ភាពយន្ត​ជាច្រើន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម